សិល្បៈ និង កម្សាន្ត

នាង CL បញ្ចេញភាពសិចស៊ី និងមន្តស្នេហ៍របស់នាង ក្នុងរូបភាពជាមួយទស្សនាវដ្ដី ‘The WOW’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូងនាង CL បានបញ្ចេញរូបភាពគួរឲ្យចាប់អារម្មណ៍ លើគម្របទស្សនាវដ្ដី ‘The WOW’ ដែលធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមានកាភ្ញាក់ផ្អើមយ៉ាងខ្លាំង ជាមួយភាពសិចស៊ី។

នាង CL បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង នៅលើបណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram របស់នាងផ្ទាល់នៅថ្ងៃទី ២២ ជាមួយនឹងចំណងជើងថា “Bathroom Vibes” នឹងភាពសិចស៊ីបញ្ចេញសុដន់ ដ៏មូលក្រំ ឈុតពណ៌ខ្មៅ និងសំពត់ពណ៌បៃតងជាមួយអាវសាច់ ដោយផ្កាយបិទត្រង់ក្បាលសុដន់ ។

ក្នុងរូបថតដែលនាងបានចុះផ្សាយនោះ នាង CL ស្លៀកសម្លៀកបំពាក់ ជាមួយនឹងគំនិតមិនធម្មតា និងហ៊ាន ជាពិសេស នាងCL បានបង្ហាញពីភាពក្លាហានរបស់នាង ដោយដោះអាវរបស់នាងចេញ ហើយបិទបាំងតែផ្នែកសំខាន់ៗ របស់នាងប៉ុណ្ណោះ។

នៅទីនេះ នាងបានទាក់ទាញភ្នែក ដោយការបង្ហាញពីភាពទាក់ទាញ ដ៏ត្រេកត្រអាលរបស់នាង ដូចជាការបង្ហាញពីភាពស៊ិចស៊ីពេលស្លៀកខោខ្លីជាដើម។ នាងមិនត្រឹមតែបង្ហាញពីមន្តស្នេហ៍ របស់នាងប៉ុណ្ណោះទេ ប៉ុន្តែនាងបានបញ្ចេញពន្លឺភ្នែកយ៉ាងខ្លាំង។

ទន្ទឹមនឹងនោះ CL បានចូលរួមក្នុងឆាកនៃកម្មវិធី ‘Sound Money Fest’ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក នៅថ្ងៃទី ៩ ខែមេសា។ នៅថ្ងៃទី ១៥ ខែឧសភា នាងនឹងសម្តែងនៅ ‘We Are One Music + Arts Festival’ ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក៕ ដោយ៖លី ភីលីព

Most Popular

To Top