ក្រៅពីកត្តានៃចំណេះដឹង ជំនាញ និងអាកប្បកិរិយា របបអាហារក៏ជារឿងចាំបាច់មួយ ផ្សេងទៀតសម្រាប់បុគ្គលជោគជ័យ។ ដើម្បីទទួលបានសុខភាពរាងកាយល្អ អ្នកធ្លាប់ដឹងទេ តើស្ថាបនិក Facebook និងជើងខ្លាំងឯទៀត ទទួលទានអាហារបែបណាខ្លះ?
១.Mark Zuckerberg:

ត្រលប់ទៅកាលពីឆ្នាំ ២០១១ ស្ថាបនិកក្រុមហ៊ុន Facebook រូបនេះធ្លាប់បាននិយាយថា លោកនឹងបរិភោគសាច់សត្វដែលខ្លួនសម្លាប់ និងចម្អិនដោយផ្ទាល់ដៃតែប៉ុណ្ណោះ ដោយរួមមានដូចជាសត្វពពែ មាន់ និងជ្រូក ហើយដាក់បន្លែចូលច្រើន ប៉ុន្តែការអនុវត្តនេះត្រូវបានបោះបង់ក្នុងរយៈពេលមួយឆ្នាំក្រោយ។
២.Albert Einstein:

បិតារូបវិទ្យា Einstein រមែងទទួលទានតែអាហារដែលផ្តល់ប្រយោជន៍ដល់ខួរក្បាល ជាញឹកញយដូចជាស៊ុតចៀននិងផ្សិត។ ប៉ុន្តែតាមការឲ្យដឹងពីអ្នកបើកបររថយន្តឲ្យលោក ក៏ធ្លាប់ប្រទះឃើញ Albert បរិភោគសត្វកណ្តូបជាអាហារសម្រន់ ព្រោះមានផ្ទុកសាធារតុប្រូតេអ៊ីនច្រើន។
៣.Patricia Highsmith:

អ្នកសរសេរប្រលោមលោកសញ្ជាតិអាមេរិកត្រូវបានគេដឹងថា អ្នកស្រីរាប់បញ្ចូលការទទួលទានអាហារពេលព្រឹកជារបបអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃ។ អ្នកនិពន្ធរូបនេះក៏ត្រូវគេបង្ហើបឲ្យដឹងទម្លាប់មាន ពិសាកាហ្វេ នំដូណាត់ និងមានជក់បារីថែមទៀតផង ប៉ុន្តែមានតុល្យភាពច្បាស់លាស់ ស្របពេលអាហារក្នុងពេលផ្សេងទៀតមានដូចជាសាច់បីជាន់ ស៊ុតនិងគ្រាប់ធញ្ញជាតិ។
៤.Steve Jobs:

ពុំមានការបង្ហើបច្បាស់លាស់ពីរបបអាហារនៃស្ថាបនិកក្រុមហ៊ុន Apple នោះទេ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវធ្លាប់រកឃើញថាលោកទម្លាប់បរិភោគអាហារតែមួយប្រភេទក្នុងមួយសប្តាហ៍ពេញ ពោលគឺធ្វើបែបនេះដើម្បីបញ្ចៀសក្លិនខ្លួនមិនល្អ ណាមួយអាចជួយឲ្យលោកកាត់បន្ថយការងូតទឹកសម្អាតខ្លួនបានថែមទៀតផង៕ប្រភព៖http://sabay
