ភ្នំពេញ ៖ គិតមកទល់ពេលនេះមានរយៈពេលជិត ២ខែហើយ ដែលអ្នកនាង កែវ ចាន់និមល និងគ្រួសារ កំពុងស្នាក់នៅ សហរដ្ឋអារដ្ឋអាមេរិក ។ ហើយជារឿយៗ ពិធីការិនីស្រស់ប្រិមប្រិយរូបនេះ ក៏បានបង្ហោះរូបថតសកម្មភាព ដំណើរកម្សាន្តរបស់នាង លើបណ្ដាញសង្គម ដែលមើលទៅពិតជា គួរឱ្យច្រណែនខ្លាំងណាស់ ។
សូមរំឮកផងដែរថា ពិធីការិនីដ៏មានប្រជាប្រិយភាព របស់ស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល និងប្ដី ព្រមទាំងកូនស្រីរបស់នាង បានធ្វើដំណើរ កម្សាន្តរយៈពេលវែង ទៅកាន់សហរដ្ឋមេរិក កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ។ ការធ្វើដំណើរនេះ ផងដែរ ក៏ធ្វើឱ្យមានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន អ្នកនិយមលេងបណ្ដាញ សង្គមហ្វេសប៊ុក ព្រោះថាកាលនោះគ្រួសារ ពិធីការិនីល្បីឈ្មោះរូបនេះ ក៏ទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ផងដែរ ។
សម្រាប់ដំណើរកម្សាន្តលើកនេះ អ្នកនាង កែវ ចាន់និមល មិនបានបញ្ជាក់ពីពេលវេលាត្រឡប់មកវិញ ពេលណាឡើយ ហើយបើគិតមកទល់ពេលនេះ មានរយៈពេលជិត ២ខែមកហើយ ។


ពិធីការិនីរាងតូចច្រឡឹងខាងលើ បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថា ការធ្វើដំណើរចេញចូលពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិក របស់នាង ហាក់ដូចជាញឹកញាប់ប្រៀបបាន ដូចជាប្រទេសកំណើតទី២របស់នាងទៅហើយ ហើយរាល់ពេលទៅដល់ប្រទេសមហាអំណាចមួយនោះម្ដងៗ នាងតែងតែត្រូវបានទទួលរាក់ទាក់ស្វាគមន៍ ពីសំណាក់សាច់ញាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅទីនោះយ៉ាងច្រើន ប្រកបដោយភាពកក់ក្ដៅបំផុត ។



សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានដំរួយ ណាមួយឱ្យដឹងថា អ្នកនាង កែវ ចាន់និមល ព្រមទាំងគ្រួសារត្រឡប់ មកប្រទេសកំណើតនៅថ្ងៃណាឡើយ ។ ដឹងត្រឹមថា ពួកនាងកំពុងមានក្ដីសុខ និងរីករាយយ៉ាងខ្លាំងនៅក្នុង ដំណើរកម្សាន្តរយៈពេលវែង នៅលើទឹកដីសហរដ្ឋអាមេរិក ៕
ដោយ៖ ម៉ានី



