កាលពីប៉ុន្មានម៉ោងមុននេះ សិល្បការនីកំប្លែងកម្ពុជា សំប៉ូ លីដា ជួបទុក្ខធំ ដែលបាត់បង់ អ្នកម្ដាយ ជាស្រលាញ់ ហើយមហាជន រឹតតែសង្វេគជាងនេះទៅទៀតនោះ រូបនាងគ្មានលុយ ក្នុងខ្លួនសូម្បី មួយរៀល ដាច់ចិត្តដើរខ្ចីលុយគេ យកមកធ្វើបុណ្យ ជូនម្ដាយជាលើកចុងក្រោយ។ នេះយោងតាមហ្វេស ប៊ុកលោក អ៊ឹម ជីវ៉ា បានបង្ហោះនៅមុននេះ ។
ដំណឹងតក់ស្លុតនេះ ធ្វើឱ្យមហាជន ជាពិសេសមិត្តរួមអាជីព ពិតជាមានការ សោកស្ដាយ និងក្រៀមក្រំ បន្ទាប់ពីទទួលដំណឹងមរណភាពម្ដាយ តារាកំប្លែងជើងចាស់ សំប៉ូ លីដា កាលពីថ្ងៃទី៨ សីហា ម្សិល មិញនេះ។
ហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា បានលើកឡើងថាតារាស្រីរូបនេះ ពុំមានលុយសម្រាប់ធ្វើបុណ្យឱ្យ ម្ដាយនោះទេ ម្ល៉ោះហើយតារាកំប្លែងរូបនេះ ក៏សុខចិត្តដើរខ្ចីលុយគេ ដើម្បីយកមកធ្វើបុណ្យសម្រាប់អ្នក ម្ដាយដែលបាត់បង់ជីវិតទៅ ។
ទន្ទឹមនឹងឃើញពីភាពលំបាក ខ្វះខាតរបស់ សំប៉ូ លីដា មានមហាជនក៏ដូចជាសប្បុរសធម៌ បានចូលរួម ថវិកាមួយចំនួន តាមរយៈលោក អ៊ឹម ជីវ៉ា ដើម្បីសម្រួលទុក្ខរបស់ សំប៉ូ លីដា ទុកធ្វើបុណ្យម្ដាយជាលើក ចុងក្រោយ ៕