សិល្បៈ និង កម្សាន្ត

ប្អូនស្រីពៅ របស់អ្នកនាង ខាត់ សុឃីម កំពុងទទួលបានពាក្យ សរសើរថា ស្រស់ស្អាតដាច់គេ ក្នុងចំណោមបងប្អូន ទាំងអស់

ភ្នំពេញ ៖ ទស្សនិកជន ជាច្រើនច្បាស់ជាបានដឹង រួចមកហើយថា បងប្អូនត្រកូល ខាត់ ទាំង ៩នាក់ ដែលមានអ្នកនាង ខាត់ សុឃីម ជារៀមច្បង សុទ្ធតែមានដុងសិល្បៈ តាំងពីតូចៗមមម្ល៉េះ ដែលអាចជួយជ្រោមជ្រែង កែប្រែវាសនាគ្រួសារ ឱ្យប្រែក្លាយពីជីវភាពក្រលំបាក រហូតដល់ក្លាយជាត្រកូលមួយ ដែលមានធនធានទ្រព្យសម្បត្តិច្រើន និងមានមុខមាត់ក្នុងសង្គម ដូចដែលឃើញ នាពេលបច្ចុប្បន្ន ។

ក្នុងចំណោមបងប្អូនប្រុស ស្រីទាំង ៩នាក់ របស់អ្នកនាង ខាត់ សុឃីម ទស្សនិកជនជាច្រើន ក៏តែងតែផ្ដោតការសរសើរខ្លាំង ទៅលើសម្រស់របស់ប្អូនស្រីពៅ ដែលមានឈ្មោះថា ខាត់ ណាចា ដែលមានសម្រស់ស្រស់ស្អាត ដាច់គេក្នុងចំណោមបងៗស្រីៗទាំងអស់ ហើយនាងក៏កំពុងមានឈ្មោះ ជាថៅកែហាងសាឡន មួយកន្លែងទៀតផង ។

ខាត់ ណាចា បើគិតមកដល់ សព្វថ្ងៃនេះ មានអាយុ ២៣ឆ្នាំ ហើយ ហើយនាងកំពុងមមាញឹក ជាមួយរបរលក់ផលិតសម្រស់ ក៏ដូចជាកំពុងទទួល បានប្រជាប្រិយភាព ខ្លាំងលើបណ្ដាញសង្គមផលដែរ ។

មិនខុសគ្នាពីបងៗ ឡើយ ស្រីស្អាតសាច់សខ្ចីរូបនេះ ក៏មានសមត្ថភាពអាចលេង ឧបករណ៍ភ្លេងបុរាណខ្មែរ និងច្រៀងចម្រៀងប្រពៃណី បានយ៉ាងល្អទៀតផង ។ តែយ៉ាងណាក៏ដោយ អ្នកនាង ខាត់ សុឃីម ធ្លាប់បានពោលថា ប្អូនស្រីពៅរបស់អ្នកនាងម្នាក់នេះ នៅមិនទាន់មានឱកាស គ្រប់គ្រាន់សម្រាប់ប្រឡូកលើវិថីសិល្បៈដូចនាងឡើយ ។

សូមបញ្ជាក់ផងដែរថា បងប្អូនរបស់អ្នកនាង ខាត់ សុឃីម សរុប៩នាក់ ក្នុងនោះប្រុស ៥នាក់ និងស្រី ៤នាក់ សុទ្ធតែមានទេពកោសល្យ ទៅលើការងារសិល្បៈគ្រប់ៗគ្នា ។ ហើយក្រៅពីនេះ បច្ចុប្បន្នពួកគេក៏សុទ្ធ តែមានមុខរបររៀងៗខ្លួន សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top