សិល្បៈ និង កម្សាន្ត

អាងតែខ្លួនស្អាត ប្អូនស្រីពៅ អ្នកនាង ខាត់ សុឃីម ចូលចិត្តបង្ហាញសាច់ខ្ចី ក្នុងឈុតសិចស៊ី

ភ្នំពេញ៖ ក្នុងចំណោមបងប្អូនប្រុស ស្រីទាំង ៩នាក់ របស់អ្នកនាង ខាត់ សុឃីម ទស្សនិកជន ជាច្រើន ក៏តែងតែផ្ដោតការសរសើរខ្លាំង ទៅលើសម្រស់របស់ប្អូនស្រីពៅ ដែលមានឈ្មោះថា ខាត់ ណាចា ដែលមានសម្រស់ស្រស់ ស្អាតដាច់គេ ក្នុងចំណោមបងៗស្រីៗទាំងអស់ ហើយនាងក៏កំពុងមានឈ្មោះ ជាថៅកែហាងសាឡនមួយ កន្លែងទៀតផង ។

ខាត់ ណាចា បើគិតមកដល់សព្វថ្ងៃនេះ មានអាយុ ២៣ឆ្នាំ ហើយ ហើយនាងកំពុងមមាញឹក ជាមួយរបរលក់ផលិតសម្រស់ ក៏ដូចជាកំពុងទទួល បានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គមផងដែរ ។

មហាជនកត់សម្គាល់ឃើញថា ទន្ទឹមនឹងរូបរាងស្រស់ស្អាត ខាត់ ណាចា ក៏ចូលចិត្តការតុបតែងខ្លួនសិចស៊ីដែរ ដែលជារឿយៗ នារីស្រីស្រស់ រូបនេះតែងតែថតរូប សម្ញែងសាច់សខ្ចី និងរាងស្រឡូនគួរឱ្យស្រឡាញ់របស់នាង នៅលើបណ្ដាញសង្គមដូចជាហ្វេសប៊ុក និង Instagram ជាដើម ។ ហើយរាល់ការផុសរូបម្ដងៗរបស់នាង តែងមានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។

តួយ៉ាងកាលពីពេលថ្មីៗនេះ ខាត់ ណាចា បានបង្ហោះរូបថត បង្ហាញខ្លួនក្នុងឈុតប៊ីគីនី ពណ៌ខ្មៅនៅអាងហែលទឹក ដែលមើលទៅប្រៀបដូចជា តារាម៉ូឌែលយ៉ាងដូច្នេះដែរ ។

សូមបញ្ជាក់ផងដែរថា បងប្អូនរបស់អ្នកនាង ខាត់ សុឃីម សរុប៩នាក់ ក្នុង នោះប្រុស ៥នាក់ និងស្រី ៤នាក់ សុទ្ធតែមានទេពកោសល្យ ទៅលើការងារសិល្បៈគ្រប់ៗគ្នា ។ ហើយក្រៅពីនេះ បច្ចុប្បន្នពួកគេក៏សុទ្ធ តែមានមុខរបររៀងៗខ្លួន សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ។ សម្រាប់ ខាត់ ណាចា មិនខុសគ្នាពីបងៗឡើយ ស្រីស្អាតសាច់សខ្ចីរូបនេះ ក៏មានសមត្ថភាពអាចលេងឧបករណ៍ ភ្លេងបុរាណខ្មែរ និងច្រៀងចម្រៀងប្រពៃណី បានយ៉ាងល្អទៀតផង ។ តែយ៉ាងណាក៏ដោយ អ្នកនាង ខាត់ សុឃីម ធ្លាប់ បានពោលថា ប្អូនស្រីពៅរបស់អ្នកនាងម្នាក់នេះ នៅមិនទាន់មានឱកាស គ្រប់គ្រាន់សម្រាប់ប្រឡូក លើវិថីសិល្បៈដូចនាងឡើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top