អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាសម្ដែងពូកែលេងម៉ូដសំលៀកបំពាក់ និងនិយមតែងខ្លួន ជាមួយស្ទាយ៍បែបស៊ីវិល័យ ថ្ងៃនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មី ជាមួយការគ្រងឈុត បែបអប្សរាវិញម្តង ដែលនេះគឺជាលើកទី១ហើយ ដែលអ្នកនាងគ្រងឈុតបែបនេះ ។
ពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាព ៣សន្លឹកដែលតែងខ្លួនគ្រងឈុតអប្សរា យ៉ាងស្រស់ស្អាត នៅលើគណនី Instagram របស់អ្នកនាង ដោយសរសេរសារអម ជាមួយអារម្មណ៏រំភើបហួសថ្លែង ពេលដែលបានគ្រងឈុតនេះឡើង ហើយអ្នកនាងបានបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលបានគ្រងឈុតអប្សរាបែបនេះ នាងពិតជាមានអារម្មណ៏ រំភើបខ្លាំងណាស់ ។
ទោះបីជាមានប្តី និងកូនមួយរួចហើយក្តី ក៏អ្នកនាង គង់ ចាន់ស្រីមុំ មើលទៅនៅស្រស់ស្អាតផូរផង់ មិនចាញ់កាលពីនៅក្រមុំនោះឡើយ រហូតធ្វើឲ្យហ្វេនៗលង់នឹងសម្រស់ នាងគ្រប់គ្នា ព្រោះគ្រប់ការតែងខ្លួនរបស់នាង ពិតជាគួរឲ្យទាក់ទាញជានិច្ច៕