ពេលនិយាយដល់ K-Pop ប្រាកដជាគ្មានអ្វីត្រូវជំទាស់ទេ ថាតារាស្រីភាគច្រើនប្រចាំវិស័យសុទ្ធតែមានភាពស្រស់ស្អាត។ ពេលបូកបញ្ចូលទាំងសម្រស់ ទាំងសមត្ថភាព និងអត្តចរិតរបស់ពួកគេ ពិតជាកាន់តែធ្វើឲ្យគ្រឹះនៃប្រជាប្រិយភាពហក់ឡើងកាន់តែខ្លាំង។
នៅក្នុងវេទិកាជជែកដេញដោលនាពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតបានសម្លឹងមើលតារាស្រីមកពី «ផលិតកម្មយក្សទាំង ៣» ដែលមានដូចជា JYP Entertainment, SM Entertainment និង YG Entertainment។ ពួកគេបានរាយឈ្មោះតារាដែលពួកគេគិតថា ជាអ្នកតំណាងឆ្នើមបំផុត (ទាំងសម្រស់ និងសមត្ថភាព) ប្រចាំឲ្យក្រុមហ៊ុននីមួយៗ ហើយខាងក្រោមនេះគឺជាការជ្រើសរើសចេញពីមហាជនផ្ទាល់៖
១. Yoona (Girls’ Generation) តំណាង SM Entertainment

២. Irene (Red Velvet) តំណាង SM Entertainment

៣. Karina (aespa) តំណាង SM Entertainment

៤. Suzy (Miss A) តំណាង JYP Entertainment

៥. Tzuyu (TWICE) តំណាង JYP Entertainment

៦. Yuna (ITZY) តំណាង JYP Entertainment

៧. Sandara Park (2ne1) តំណាង YG Entertainment

៨. Jisoo (BLACKPINK) តំណាង YG Entertainment

ប្រភព៖http://sabay
