កាលពីពេលថ្មីៗនេះភរិយារបស់តារាចម្រៀងល្បី ក្នុងផលិតកម្មសាន់ដេ លោក កែវ វាសនា ទើបតែបានទម្លាយការពិតពីទង្វើល្អរបស់ស្វាមីខ្លួន ដោយលើកសរសើរពីលោក ថាជាមេគ្រួសារដ៏ល្អ ស្រាប់តែថ្ងៃនេះ លោក កែវ វាសនា ទិញចិញ្ចៀនពេជ្រ កងដៃ ដែលមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ ដែលទើបតែចេញម៉ូតថ្មី ជូនភរិយាបណ្តូលចិត្តជាទីស្រលាញ់ ។


សិលមិញ ភរិយា លោកកែវវាសនា បានបង្ហោះជាវីដេអូ បង្ហាញចិញ្ចៀនពេជ្រនិងកងដៃ ដោយបានបង្ហាញពីម៉ូតរបស់វាយ៉ាងស្រស់ស្អាត រួមទាំងតម្លៃទៀតផង នៅលើគណនីហ្វេសប៊ុក ដោយបានបង្ហាញពីអារម្មណ៏ដែលមានក្តីសុខពេលដែលបានពាក់វា ដែលប្តីរបស់អ្នកនាងធ្វើតាមចិត្តគ្រប់យ៉ាងឲ្យតែអ្នកនាងសប្បាយចិត្ត។

អ្នកនាង លឹម សុគន្ធារី បានឲ្យដឹងថា នេះជាថ្នាំទិព្វដែលធ្វើឲ្យអ្នកនាងសប្បាយចិត្តហើយមានអារម្មណ៏ល្អ ។

បើក្រឡេកទៅមើលខមមិនរបស់អ្នកនាងវិញ អ្នកដែលជាតំណាងចែកចាយ និងអ្នកគាំទ្រអ្នកនាង បានចូលខមមិនសរសើរពីជីវិតដែលមានប្តីចេះយល់ចិត្ត ខ្លះសរសើរថាអ្នកនាងមានក្តីសុខណាស់ដែលមានប្តីយល់ចិត្ត ។

គួរបញ្ជាក់ផងដែរថា ជីវិតជាប្តីប្រពន្ធមួយគូរនេះ ទម្រាំតែមានអ្វីៗគ្រប់យ៉ាងរហូតដល់ពេលនេះ ហែលឆ្លងឧបសគ្គច្រើនណាស់ទម្រាំបានគ្នាជាប្តីប្រពន្ធ ។ប្រភព៖http://sabay
