សិល្បៈ និង កម្សាន្ត

ប្រទេស​ដែល​ពេញ​ដោយ ​ការ​ច្នៃ​ប្រឌិត សូម្បី​តែ​វាលស្រែ​ជប៉ុន ក៏​ពោរពេញដោយ​សិល្បៈ​ដែរ

ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​វេលា​នេះ​ប្រជាពលរដ្ឋ​ភូមិ Inakadate ក្នុងខេត្ត Aomori របស់​ប្រទេស​ជប៉ុន​បាន​ផ្លាស់​ប្តូរ​វាលស្រែ​របស់​ពួក​គេ​ទៅ​ជា​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​ដ៏​ល្អ​អស្ចារ្យ។

និយាយ​ពី​រូបភាព​សិល្បៈ​តុក្កតា​ដែល​យក​លំនាំ​តាម​តុក្កតា Comic Book របស់​ជប៉ុន ដែល​ឃើញ​ក្នុង​វាលស្រែ​នេះ ដើម្បី​ធ្វើ​វា​បាន គឺ​គេ​ជ្រើស​រើស ពូជ​ស្រូវ​ខុស​ៗ គ្នា យក​មក​ដាក់​ដាំ​ទៅ​តាម​គំនរ​ប្លង់ ដោយ​ចាប់​ផ្ដើម​នៅ​ដើម​ខែ​មិថុនា។ ប្រហែល ១ ខែ​ក្រោយ​មក ស្រូវ​ក៏​ចាប់​ផ្ដើម​លូតលាស់​យឺត រហូត​ពេញ រំលេច​ចេញ​ស្នាដៃសិល្បៈ​ក្នុង​ស្រែ​ដូច​ប្រិយមិត្ត​បាន​ឃើញ។

សម្រាប់​ភ្ញៀវ​ទេសចរ​ក្រៅ​ស្រុក ដែល​មាន​បំណង​ទៅ​ទស្សនា​រូប​ភាព​សិល្បៈ​​ក្នុង​ស្រែ​នេះ​នៅ​ប្រទេស​ជប៉ុន អាច​ទៅ​លេង​​ក្នុង​ចន្លោះ​ខែ​កក្កដា ដល់​ខែ​សីហា​នេះ​តែ​ម្ដង។

ស្នាដៃ​សិល្បៈ​ក្នុង​ស្រែ​នេះ គឺ​ដើម្បីឧទ្ទិសដល់​ការ​ស្លាប់​របស់​សិល្បករ​គំនូរ​តុក្កតា និង​ជា​ផលិតករភាពយន្តដ៏​ល្បី​ឈ្មោះ Osamu Tezuka ។ Tezuka កើតនៅឆ្នាំ 1928 និង​បាន​ស្លាប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ១៩ កុម្ភៈ ១៩៨៩ ដោយ​ជំងឺ​មហារីក​ក្រពះ។​នៅ​ក្នុង​ជីវិត​របស់​លោក លោក​បាន​ផលិត​ខ្សែ​ភាពយន្ត​ល្បី​ៗ​ជា​ច្រើន​ដូច​ជា “Tetsuwan Atom (Astro Boy)”, “Ribon no Kishi” , “Jungle Taitei” និង “Black Jack” ជា​ដើម៕ប្រភព៖http://sabay

Most Popular

To Top