តាមរយៈសារ និងការប្រកាសលក់ដីក្នុងសម័យកូវីដ-១៩ នេះ ត្រូវបានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះសង្ស័យថា ស្រីមុំ និងស្វាមី អាចនឹងជម្នះពាក្យរិះគន់អ្នកដទៃក្នុងការធ្វើអ្វីមួយ ឬប្រើលុយនោះដើម្បីបំពេញសេចក្ដីត្រូវក្នុងគ្រួសារបន្ថែមទៀត ខណៈដែលគេឯងមើលឃើញថា តារាស្រីរូបនេះមានមុខរបរ និងអាជីពសិល្បៈរឹងមាំ ព្រមទាំងមានទ្រព្យធនច្រើនទៅហើយនោះ។
ជាក់ស្ដែងដូចជាតារាចម្រៀងប្រុស សុគន្ធ ថេរ៉ាយុ បានសរសេរសារបែបលេងសើចទៅកាន់ គង់ ច័ន្ទស្រីមុំ ថា៖”យកលុយទៅណាអស់ទេមុំអើយ”។ ប៉ុន្តែគេមិនទាន់ឃើញស្រីមុំ ឆ្លើយតបទៅនឹងសាររបស់តារាចម្រៀងប្រុសរូបនេះនៅឡើយទេ ខណៈដែលអ្នកខ្លះសរសេរសារជូនពរឲ្យនាងឆាប់លក់ដីនោះដាច់ និងខ្លះទៀតតថ្លៃទិញយកតែម្ដង។
គិតត្រឹមម៉ោង៣ រសៀលថ្ងៃទី១៩ ខែសីហា នេះ Sabay មិនទាន់អាចទាក់ទងតារាសម្ដែងស្រី គង់ ច័ន្ទស្រីមុំ ដើម្បីសាកសួរបន្ថែមថាតើដីនេះជាដីផ្ទាល់ខ្លួនរបស់នាង ឬឈឈ្មោះលក់ឲ្យគេ ហើយបើដីនាងផ្ទាល់ ថាតើនាងលក់ដើម្បីពង្រីកមុខរបរគ្រឿងសម្អាងរបស់នាងបន្ថែម ឬមានផែនការគ្រួសារអ្វីបន្ថែមទៀត?
ប៉ុន្តែវាជារឿងដ៏គួរឲ្យងឿងឆ្ងល់មួយដែរ ដែលសុខៗគង់ ច័ន្ទស្រីមុំ និងស្វាមី ជិះឡានទៅដល់ទីតាំងដីនោះរួចថតរូប ហើយប្រកាសលក់ដីនោះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ។ អ្នកគាំទ្រតារារូបនេះ រង់ចាំមើលថាតើក្រោយលក់ដីដាច់ នឹងមានវត្ថុ ឬរបស់អ្វីចម្លែកចូលក្នុងគ្រួសារដែលគេសង្កេតឃើញមានភាពផ្អែមល្ហែម និងកក់ក្ដៅមួយនេះ ព្រោះគេសង្កេតឃើញគ្រួសារស្រីមុំ ស៊ីវិល័យណាស់។ ស្រីមុំថា៖”មកលក់ដីចំកណ្ដាលBorey High Landទឹកថ្លា មួយណា”៕ ប្រភព៖http://sabay