មុននេះបន្តិចមានសេចក្ដីរាយការណ៍ថា តារាចម្រៀងទោលលំដាប់កំពូលរបស់ K-Pop គឺ CL បានប្រកាសចុះកុងត្រាជាមួយនឹងផលិតកម្ម SATELLITE414 ជាផ្លូវការហើយនៅថ្ងៃនេះ។
នេះជាដំណឹងដ៏ភ្ញាក់ផ្អើល និងជាទីសាទរបំផុត ស្របពេលគ្រប់គ្នាជ្រាបច្បាស់រួចទៅហើយថា ផលិតកម្ម SATELLITE414 ប្រមូលផ្ដុំទៅដោយតារាល្បីៗជាច្រើនរូបដូចជា Beyoncé, Adele,Dua Lipa, Halsey, Lana Del Rey, Zedd និងក្រុមរួមវិស័យ K-Pop គឺ MONSTA X។

ទន្ទឹមនឹងនេះដែរ ថ្មីៗ CL ក៏បានវិលត្រឡប់មកវិញ ក្រោយស្ងាត់មួយរយៈធំជាមួយនឹងបទថ្មី «SPICY» មុនពេលចេញអាល់ប៊ុមថ្មីរបស់នាង ដែលមានចំណងជើងថា «ALPHA» នៅខែតុលា។ ជាមួយគ្នានោះ ការចេញបទចម្រៀងទី ២ក៏នឹងមកដល់នៅខែកញ្ញាខាងមុខ៕
ប្រភព៖http://sabay
