តារាសម្តែងដ៏ស្រស់ស្អាត មុខមានមន្តស្នេហ៏ គួរឲ្យស្រលាញ់ គឺ កញ្ញា អៀ ម៉េងលិ ហៅ ស្រីលិ បានបញ្ចេញអារម្មណ៏ដឹងខុស ចំពោះអ្នកម្តាយនិងបងប្អូនរបស់នាង ខណះនាងបានធ្វើរឿងមិនល្អ ហើយសុំឲ្យម្តាយផ្តល់ឳកាស ឲ្យជាលើកចុងក្រោយ រហូតធ្វើឲ្យមហាជន មានការងឿងឆ្ងល់យ៉ាងខ្លាំង ។
ថ្មីៗនេះ កញ្ញា អៀ ម៉េងលិ ហៅ ស្រីលិ បានបង្ហាញរូបភាពមួយ សន្លឹកកាលខ្លួននៅតូចថតជាមួយម្តាយ ដោយអមពាក្យពេជ្រជាច្រើនទៅកាន់ម្តាយរបស់នាង ក្នុងនោះ ស្រីលិ បានសុំទោសអ្នកម្តាយ បងប្រុសបងស្រី ដោយសុំឲ្យមានការ លើកលែងឲ្យនាង ដោយ ស្រិលិ និងធ្វើឲ្យរឿងល្អឡើងវិញ សុំឲ្យតែម្តាយអភ័យទោស គ្រប់យ៉ាងឲ្យនាង ដែលបានកើតឡើង ។
ស្រីលិ បន្ថែមទៀតថា សុំឲ្យម្តាយ ទុកឳកាសឲ្យនាងម្តងទៀត ប្រសិនបើលើកនេះនាងនៅតែមានបញ្ហាទៀត នោះនាងនិងស្តាប់តាមម៉ាក់គ្រប់យ៉ាងទាំងអស់ ហើយ ស្រិលិ ក៏សន្យាថា និងមិនធ្វើឲ្យម្តាយខ្មាស់គេដែល ។
បើងាកទៅហ្វេនៗដែលជាអ្នកគាំទ្រវិញ ក៏ឆ្ងល់ដែរថាតើស្រីលិមានរឿងអ្វី បានពោលពាក្យបែបនេះ អ្នកខ្លះថា ធ្លាប់មានកំហុសដឹងខ្លួនខុស ចេះកែល្អណាស់ ចំណែកអ្នកផ្សេងទៀត ថាមានរឿងអ្វីត្រូវសុំទោស ដូចជាធ្ងន់ធ្ងរម្លេះ ម៉េងលិ ។



