ភ្នំពេញ៖ ត្បិតតែតារាស្រី គង់ ចាន់ស្រីមុំ បានបាត់មុខពីការសម្តែងទាំងរឿងភាគ និងដុំ ក៏ដូចជា MV អស់មួយរយៈធំមកហើយយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែរក្សាបានយ៉ាងល្អ តាមរយៈការបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមជាមួយក្រុមគ្រួសារប្ដី និងកូនស្រីដ៏គួរឱ្យស្រឡាញ់របស់នាង នៅលើបណ្ដាញសង្គម។

ជាមួយគ្នានេះដែរតារាសម្ដែងស្រីដែលធ្លាប់តែក្ដោបតំណែងជាតួឯកស្ទើរគ្រប់រឿងភាគ និងដុំ រូបនេះ ក៏ត្រូវបានមហាជនទទួលស្គាល់ដែរថា ជាតារាស្រីដែលសម្បូររូបថតស្អាតៗ និងស្ទីលប្លែកៗ គួរឱ្យស្រឡាញ់ច្រើនបំផុតបង្ហោះនៅលើគណនីហ្វេសប៊ុក ដូច្នេះហើយ ទើបត្រូវបានគ្រប្រៀបប្រដូចនាងទៅនឹងតារាថៃ យ៉ាងដូច្នេះដែរ ។
តួយ៉ាងថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើហ្វេសប៊ុករបស់នាង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្ររបស់នាង ។ រូបថតទាំងនោះ បង្ហាញពីការតុបតែងខ្លួនបែបសិចស៊ី និងប្លែកបំផុត របស់នាង ដែលកន្លងមកស្ទើរតែមិនឃើញមានតារាស្រីរូបណាស្លៀកពាក់របៀបនេះឡើយ ។

យ៉ាងណាក៏ដោយ សម្រាប់រូបថតប៉ុន្មានសន្លឹកនេះ ក៏ឱ្យឃើញពីភាពស្រស់ស្អាត ស៊ីវិល័យរបស់នាង និងមើលមិនដឹងសោះឡើយថា នាងជាស្ត្រីដែលមានប្ដី និងកូន រួចហើយឡើយ ។
គួររំឭកថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីម្នាក់ល្បីល្បាញខ្លាំងកាលពី ៧-៨ ឆ្នាំមុន ដោយបានលេចមុខសម្តែងក្នុង MV ចម្រៀងបែបយុវវ័យច្រើនជាហូរហែរ។ ក្នុងចំនោមស្នាដៃទាំងនោះក៏មានការសម្តែងរួមគ្នាជាមួយស្វាម៉ីរបស់នាង គឺលោក គឹម សីហា ផងដែរ។

នៅដើមឆ្នាំ ២០១៦ គឹម សីហា និង គង់ ចាន់ស្រីមុំ បានបញ្ចប់ភាពនៅលីវរបស់អ្នកទាំងពីរបន្ទាប់ពីពុះពារស្រលាញ់មើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ បច្ចុប្បន្ន ទាំងពីរនាក់មានកូនស្រីម្នាក់ជាចំណងដៃឈ្មោះ ម៉ូម៉ូ។

ក្រុមគ្រួសាររបស់អតីតសម្តែងប្រុសស្រីនេះ រមែងទទួលការស្ងប់ស្ងែងពីមហាជន តាមរយៈសកម្មភាពប្រចាំថ្ងៃគួរឲ្យស្រលាញ់ មើលទៅពោរពេញដោយសុភមង្គលគ្រួសារ។
បច្ចុប្បន្នអ្នកម្តាយកូនមួយម្នាក់នេះ ពិតជាមានភាពមមាញឹកណាស់ក្នុងសង្គមសិល្បៈ ស្របពេលដែលអាជីវកម្មផ្ទាល់ខ្លួនក៏កំពុងទៅមុខយ៉ាងរលូនដូចគ្នា ៕ដោយ៖ ម៉ានី


