សិល្បៈ និង កម្សាន្ត

ភ្លេចៗខ្លួន អតីតបេក្ខនារី កម្មវិធី Cambodian Idol រដូវកាលទី៣ លីន សោម៉ា ពេញក្រមុំស្ដូក សម្រស់ស្អាតប្លែក មើលមិនស្គាល់

ភ្នំពេញ ៖ អតីតបេក្ខនារីប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ កញ្ញា លីន សោម៉ា ដែលទស្សនិកជន ធ្លាប់តែស្គាល់ថា ជាក្មេងស្រីសម្បុរខ្មៅស្រអែម មិនសូវចេះតែងខ្លួនម្នាក់ ឥលូវនេះនាងមិន ដូចពីមុនឡើយ ពោលគឺបានប្រែក្លាយ ទៅជាយុវតីដ៏ស្រស់ស្អាត ព្រមទាំងជំនាញ តុបតែងខ្លួន ដែលមើលទៅទាន់សម័យបំផុត ។

លីន សោម៉ា មុនពេលបង្ហាញខ្លួននៅលើឆាក កម្មវិធី Cambodian Idol រដូវកាលទី៣ នាងក៏ជាបេក្ខនារីប្រឡងនៅក្នុងកម្មវិធី «ផ្កាយរះក្នុង សួន» ផងដែរ ហើយបទចម្រៀង ដែលនាងលើកយកមកបកស្រាយ សុទ្ធតែជាបទបែបមនោសញ្ចេតនាកម្សត់ៗ ស៊ីគ្នាជាមួយការតុបតែងខ្លួន បែបសមញ្ញៗរបស់នាង ។

យ៉ាងណាក៏ដោយ ពីមួយថ្ងៃ ទៅមួយថ្ងៃ លីន សោម៉ា កាន់តែចម្រើនវ័យធំធាត់ ហើយបើគិតមកដល់ បច្ចុប្បន្ននេះមានរយៈពេលមិនទាន់បាន ៤ឆ្នាំស្រួលបួលផង សម្រស់របស់នាង កាន់តែស្រស់ស្អាត មើលស្ទើតែមិនស្គាល់ថា ជា លីន សោម៉ា ពីមុនឡើយ ។

សូមបញ្ជាក់ថា លីន សោម៉ា បានចូលប្ររួមប្រកួត ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៣ នាកំលុងឆ្នាំ ២០១៧ ប៉ុន្តែមិនទទួលបានជ័យលាភីឡើយ ផ្ទុយពីការប្រឡងនៅក្នុងកម្មវិធី «ផ្កាយរៈក្នុងសួន» ដែលនាងគឺជាម្ចាស់ពានលេខ១ ។

ក្រៅពីទឹកដមសម្លេង ស្រទន់ អន្ទងអារម្មណ៍ អ្នកស្ដាប់ឱ្យលន្លង់លន្លោច តាមអត្ថន័យ នៃបទចម្រៀងហើយនោះ បច្ចុប្បន្ន លីន សោម៉ា ក៏បានវិវត្តន៍រាង កាយពេញក្រមុំស្ដូក រីឯរូបសម្រស់ក៏ស្រស់ ស្អាតជាលំដាប់ផងដែរ ពោលទាំងទម្រង់ មុខ ពណ៌សម្បុរស្បែក និងការតុបតែងខ្លួន គឺកាន់តែឡូយឆាយ ទាក់ទាញ គួចយកការស្រឡាញ់ និងការសរសើរភ្លូកទឹកភ្លូកដី ពីមហាជនគ្រប់វ័យផងដែរ៕

ដោយ៖ ម៉ានី

Most Popular

To Top