សិល្បៈ និង កម្សាន្ត

បាត់មុខជាង ២០ឆ្នាំលើវិថីសិល្បៈ តាមពិតអតីតតារាសម្តែង នៅ សុធារីដា កំពុងសោយសុខ លើទឹកដីអាមេរិក

ភ្នំពេញ៖ អតីតតារាសម្តែង នៅ សុធារីដា ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូប កាលពីកំឡុងឆ្នាំ ១៩៩៥ ដល់ ឆ្នាំ ២០០០ ដែលកាលនោះ នាងត្រូវ បានមហាជន លើកឡើងថាអ្នកនាង មានមុខមាត់ស្រដៀង ទៅនឹងតារាសម្តែង ល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី ។

យ៉ាងណាមិញ មកទល់ពេលនេះរយៈពេលប្រមាណជាជាង ២០ ឆ្នាំ មកហើយ ដែលតារាសម្តែង នៅ សុធារីដា បានបញ្ចប់អាជីពសិល្បៈ និង រៀបការអស់រយៈពេល ១៨ ឆ្នាំ ជាមួយនឹងស្វាមី ។ ទន្ទឹមនឹងមានការងឿងឆ្ងល់ ក៏ដូចជាការចង់ដឹងពីដំណឹង របស់តួអង្គស្រី ដែល ល្បី ថា មាន មុខ មាត់ស្រដៀងនឹង អម្ពរ ទេវី រូបនេះ ក៏ត្រូវបានគេទម្លាយថាអ្នកនាងកំពុងតែសម្ងំ កសាង ជីវិត គ្រួសារនៅប្រ ទេសមួយស៊ីវិល័យមួយយ៉ាងមាន សេច ក្ដី សុ ខ ពោលគឺអ្នកនាង នៅ សុធារីដា កំពុងសាងសុភមង្គល ចាយលុយប្រាក់ដុល្លារនៅ លើ ទឹក ដីប្រទេស សហរដ្ឋ អាមេ រិក ។

គួរឱ្យដឹងថា អតីតតារាសម្ដែងនៅ សុធារីដា បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈចម្រៀងខារ៉ាអូខេ របស់ផលិតកម្មឆ្លងដែន ជាពិសេស គឺបានសាងស្នាដៃធំ តាមរយៈការសម្ដែង ជាតួអង្គនាង ពៅ មាលា ម្ដាយរបស់ព្រះគោព្រះកែវ ក្នុងរឿង «ព្រះគោព្រះកែវ» ដែលជារឿងដុំដ៏ល្បីល្បាញ នាកំលុងឆ្នាំ ២០០០ ៕

Most Popular

To Top