សិល្បៈ និង កម្សាន្ត

អតីតពិធីការិនី ឯម គុណកល្យា ធ្លាប់តែមានសុភមង្គល ជាមួយប្ដីនៅអាមេរិក ស្រាប់តែពេលនេះ ធ្លាយដំណឹងលែងលះ

ភ្នំពេញ ៖ ប្រហែលជាមានទស្សនិកជនច្រើននាក់ នៅចងចាំ និង នឹកឃើញដល់អ្នកនាង ឯម គុណកល្យា ដែលជាអតីតពិធីការិនី ដ៏មានប្រជាប្រិយភាពប្រចាំស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីជាង ១០ឆ្នាំមុន ហើយបច្ចុប្បន្ននាងកំពុង រស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមីរបស់នាង ដែលជាអាណិកជនខ្មែរ រស់នៅទីនោះ ។

អស់រយៈពេលជាង ១០ឆ្នាំមកហើយ ពោល គឺបន្ទាប់ពីរៀបការ អ្នកនាង ឯម គុណកល្យា បានចាកចេញ ពីប្រទេសកម្ពុជា ដោយ ទៅរួមរស់ជាមួយ ស្វាមីរបស់នាង ។ ហើយស្រាប់តែពេលនេះ មានដំណឹងភ្ញាក់ ផ្អើលមួយថា អតីតពិធីការិនីរូបនេះ បានចែកផ្លូវគ្នាជាមួយស្វាមី ខណៈដែលត្រូវបានគេដឹងថានាង មានកូនប្រុស ស្រីចំនួនពីរនាក់រួចទៅហើយ ។

អ្នកនាង ឯម គុណកល្យា បានទម្លាយថា រវាងនាងនិងអតីតស្វាមីបានចែកផ្លូវគ្នាយូរហើយ ។ ក្នុងនោះនាងមិនបានលើកឡើង ពីមូលហេតុ នៃការបែកបាក់គ្នានោះទេ ។

ការលើកឡើងពី ការបែក បាក់របស់ ឯម គុណកល្យា និង ស្វាមីបានធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រ កន្លងមកមាន ការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនជឿថាអតីតពិធីការិនី ឯម គុណកល្យា ជួបរឿងបែបនេះឡើយ ។

ទោះជា ជីវិតគូមិន សមប្រកបក្តី ប៉ុន្តែ ឯម គុណកល្យា មិនជ្រើសយកការត្រឡប់ មករស់នៅស្រុកកំណើត ដូចតារាដទៃទេ នាងនៅតែបន្តរស់នៅសហរដ្ឋអាមេរិក យ៉ាងរីករាយ ជាមួយកូនៗ ហាក់ដូចមិនមាន រឿងអ្វីកើតឡើង ហើយបើនិយាយពីសម្រស់ របស់នាង ក៏នៅតែស្អាតខ្ញង់ដដែល ។

គួរឱ្យដឹងផងដែរថា ត្បិតតែបាន បញ្ចប់ អាជីពសិល្បៈច្រើនឆ្នាំក៏ពិតមែន តែ ឯម គុណកល្យា តែងទទួលបាន ការគាំទ្រ និង ចាប់អារម្មណ៍ពី សំណាក់មហាជន ។ ជាក់ស្តែងនៅពេលអ្នកនាងបង្ហោះរូបថត ជាលក្ខណៈគ្រួសារម្តងៗ តែងទទួលបានការសរសើរ ពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រថា នៅតែស្រស់ស្អាត និង ក្មេងដដែល ។ ជាង នេះទៅទៀតនោះ កន្លងមកនាងត្រូវបានមហាជន ពោលសរសើរពីជីវិត ដែលមានសំណាង និងមានសភមង្គលខ្លាំង ជាមួយគ្រួសាររបស់នាង ។ ដូច្នេះហើយគ្រាន់តែដឹងថា នាង ឯម គុណកល្យា លែងលះប្ដីភ្លាមធ្វើឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មិត្តភក្ដិ និងមហាជនដែលស្គាល់នាង ៕

ដោយ៖ ម៉ានី

Most Popular

To Top