ក្មេងតូច ម៉ានីកា ជាតារាសម្ដែងអាជីព ដែលមានវ័យក្មេងខ្ចីបំផុត ប្រទេសកម្ពុជា ចំណោមសិល្បករ សិល្បការនីជួរមុខទាំងអស់ ដែលត្រូវបានគេប៉ាន់ស្មានថា អាចជាគ្រាប់ពេជ្រដមានតម្លៃ ប្រចាំអាស៊ី ដោយផ្អែកលើសមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង។

កាពីថ្មីៗនេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អ្នកស្រី ទូច បុផ្ផា បានលើកឡើងថា តារាសម្ដែងវ័យក្មេងរូបនេះ អាចក្លាយជាតារាសម្ដែងឆ្នើម ប្រចាំទ្វីបអាស៊ីនៅ ៤ទៅ៥ឆ្នាំខាងមុខទៀត ដោយសម្លឹងឃើញពីភាពប៉ិនប្រសប់ ក៏ដូចជាទេពកោសល្យ ពីធម្មជាតិ របស់ ម៉ានីកា ហើយបច្ចុប្បន្នកំពុងទទួលបាននូវការដុសខាត់បន្ថែម យ៉ាងល្អិនល្អន់ក្រោមថ្វីដៃ ផលិតករឆ្នើមរបស់អ្នកស្រី។
អ្នកស្រី ទូច បុផ្ផា បានលើឡើងយ៉ាងដូច្នេះថា “បច្ចុប្បន្នត្រឹមជាកូនផ្កាយ តែ៤ទៅ៥ឆ្នាំខាងមុខ ថាមិនត្រូវ ប្រហែលអាចក្លាយជាដួងតារា រះចែងចាំងទូទាំងហ្វីបអាស៊ី ផងក៏ថាបានមិនដឹង អ្នកដឹងនាំរបស់យើង កំពូងដុសខាត់កូនផ្កាយមួយដួងនេះ”។

រម្លឹកផងដែរថា ម៉ានីកា អាចប្រើវ័យ៤ឆ្នាំរបស់នាង ឆក់បេះដូងអ្នកគាំទ្រ ហើយត្រូវបានមហាជនផ្ទុះ ស្គាល់នាងយ៉ាងច្រើន តាមរយៈវីដេអូចម្រៀងរបស់នាង នឹងវីដេអូសម្ដែង ឃ្យូតជាច្រើនផងដែរ។ រហូតនាងតូច មានឳកាស អាចបម្លាស់ខ្លួនចាប់អាជីព ជាតារាសម្ដែងប្រកបដោយសមត្ថភាព ដែលធ្វើ ឱ្យទស្សនិជន ស្គាល់កាន់តែខ្លាំងឡើងនៅក្នុងរឿង “អ្នកម៉ាក់វ័យក្មេង” ជាតួអង្គឈ្មោះ នីរ័ត្ន។ មកដល់ពេល នេះ ម៉ានីកា មានឳកាសបញ្ចេញសមត្ថភាព ក្នុងខ្សែភាពតូចធំជាច្រើនរឿងរួចមកហើយ!៕ ប្រភព៖ សប្បាយ


