ភ្នំពេញ៖ តារាសម្ដែងស្រីរូបស្រី ឡុង ថាវរី ត្បិតតែរសាត់ឆ្ងាយពីសង្គមសិល្បៈ អស់មួយរយៈធំ ក៏ពិតមែន ប៉ុន្តែនាងមិនបានធ្វើឱ្យអ្នកគាំទ្រ ភ្លេចមុខឡើយ ដោយជារឿយៗ នាងតែងតែបង្ហោះរូបថតស្អាតៗ នៅលើបណ្ដាញសង្គមរបស់នាង ដែលមានដូចជាហ្វេសប៊ុក និង អ៊ិនស្ដាក្រាម ជាដើម ។ ហើយកាលពីពេលថ្មីៗនេះ នាងក៏ត្រូវបានទស្សនិកជនសង្ស័យថា បានលួចចាប់ផ្ដើមស្នេហា ជាថ្មីជាមួលោក អេដវីន ដែលជាសង្សាចាស់ ក្រោយពីតារាប្រុសរូបនេះ បានចេញពីពន្ធនាគារស្ងាត់ៗ ។
ទស្សនិកជន បានចាប់អារម្មណ៍ឃើញថា មួយរយៈចុងក្រោយនេះ តារាស្រីខាងលើ មានរូបសម្រស់កាន់តែស្រស់ស្អាត ហើយលកាន់តែជាងនេះទៅទៀតនោះ គឺនាងចូលចិត្តស្លៀកពាក់សម្ញែងរូបរាង កាយយ៉ាងសិខស៊ី ស៊ីអារម្មណ៍បំផុត ដូចជាបង្ហាញសាច់ដើមទ្រូង និងផ្ចិតជាដើម ។
ជាស្ដែងថ្មីៗនេះដែរ តារាស្រីសាច់ខ្ចីរូបនេះ បានបង្ហោះរូបថត ប៉ុន្មានសន្លឹកយ៉ាងសិចស៊ី ជាមួយសកម្មភាពក្នុងអាងទឹក បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុក ជាពិសេសបុរសៗតែម្ដង ។
គួរឱ្យដឹងដែរថា កន្លងមកធ្លាប់មាន ពាក្យចរចាមអារ៉ាមថា តារាស្រី ឡុង ថាវរី មានទំនាក់ទំនងស្នេហា លួចលាក់ជាមួយនាយ ពាក់ មី ក្នុងអំឡុងថតរឿង “ឪ២” ហើយក្រោយមកវត្តមាន របស់នាង ក៏ស្ងាត់អស់មួយរយៈធំ លើវិថីសល្បៈតែម្ដង ។ ទើបតែដើមឆ្នាំ ២០២១ នេះ ស្រាប់តែនាងថាវរី លេចមុខមកវិញក្នុង MV បទចម្រៀង របស់លោកព្រាប សុវត្ថិ “ពេលណាជួបគេម្ដងទៀត” ហើយថែមទាំងឡលងកាលីព ជិះរថយន្តទំនើប Lexus Rx 450h ពណ៌ស យ៉ាងសង្ហារទៀតផង ៕ ដោយ៖ ម៉ានី