សិល្បៈ និង កម្សាន្ត

សាសា សម្ងំរស់នៅ យ៉ាងស្ងប់ស្ងាត់ ក្រោយជួប រឿងអាក្រក់ផ្ទួនៗ

ភ្នំពេញ៖ អតីតពិធីការិនីស្ថានីយទូរទស្សន៍ CTN នាង ឯក សុជាតា ហៅ សាសា អស់រយៈពេល ៦-៧ ឆ្នាំហើយ ដែលវត្តមានរបស់នាង រសាត់ឆ្ងាយពីវិថីសិល្បៈ ដែលការស្ងប់ស្ងាត់នេះ មុនពេលជួបរឿងចម្រូងចម្រាសទាក់ទង នឹងករណីអំពើហិង្សាដែលបង្កឡើង ដោយលោក សុខ ប៊ុន កាលពីកំលុងឆ្នាំ ២០១៥ ទៅទៀត ។

យ៉ាងណាក៏ដោយ បើតាមសកម្មភាព លើបណ្ដាញសង្គមអ៊ីនស្តាក្រាម របស់ សាសា បានបង្ហាញថា នាងកំពុងរស់នៅយ៉ាងសុខសាន្ត ជាមួយជីវិតឯកជនដ៏ហាយសូរបស់នាង ដោយពុំខ្វល់ខ្វាយពីសិល្បៈឡើយ ។ ហើយបើគិតមកទល់ពេលនេះ សាសា មានអាយុ ៣៤ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាងហាក់ដូចជាកាន់តែ ស្រស់ស្អាតខ្លាំងឡើងៗ មិនចេញតារាស្រីស្រកក្រោយប៉ុន្មានទេ។

ដូចដែលទស្សនិកជនបានដឹង ស្រាប់មកហើយថា អតីតពិធីការិនីនៅក្នុងកម្មវិធីរាត្រីកម្សាន្ត រូបនេះ តែងតែចូលចិត្តការតុបតែងខ្លួន ក៏ដូចជាស្លៀកពាក់បែបសិចស៊ី ស៊ីវិល័យ ហើយបើទោះជាពេលនេះ នាងដកខ្លួនពីលើកឆាកសិល្បៈ ហើយយ៉ាងណាក៏ដោយ ក៏នាងនៅតែធ្វើខ្លួនបែបសិចស៊ី ហាយសូរ ដដែល ជាពិសេសចូលចិត្ត ស្លៀកពាក់ឈុតប៊ីគីនី បញ្ចេញសាច់សខ្ចី ដែលជាហេតុនាំឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់មហាជមន ជាពិសេសបុរសៗតែម្ដង ។

គួររំឮកផងដែរថា ក្រោយពីផ្អាកជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ CTN នៅក្នុងកម្មវិធីរាត្រីកម្សាន្តបានមួយរយៈធំ ស្រាប់តែនៅកំលុងដើមខែកក្កដា ឆ្នាំ ២០១៥ នាង ឯក សុជាតា ហៅ សាសា ត្រូវបានទទួលរងគ្រោះ ដោយករណីហិង្សាពីសំណាក់ លោក សុខ ប៊ុន ។ ក្រោយមកនៅថ្ងៃទី ០២ ខែសីហា ឆ្នាំដដែល នាងក៏បានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅទឹកដីទីរួមខេត្តបាត់ដំបង បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ធ្ងរទៀតផង ។ ករណីនេះ សាសា និងមិត្តភក្ដិ បានរត់គេចខ្លួនបាត់ ហើយថែមទាំងប្រកែកមិនព្រម ទទួលស្គាល់កំហុសឡើយ ប៉ុន្តែដោយសារមានសាក្សី និងភ័ស្ដុតាងគ្រប់គ្រាន់ទើបនាង ត្រូវបានសមត្ថកិច្ច សម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមច្បាប់ ។

យ៉ាងណាមិញ ក្រោយពីជួបរឿងមិនល្អជាច្រើនរួចមក ពេលនេះ សាសា បានរស់នៅយ៉ាងស្ងប់ស្ងាត់ និងមិនសូវព័ត៌មានច្រើនឡើយពីនាង ៕ ដោយ៖ ម៉ានី

Most Popular

To Top