សិល្បៈ និង កម្សាន្ត

ទោះជាស្ថានភាព​ កូវីដ១៩ មិនទាន់ស្ងាត់ ប៉ុន្តែស្រីស្អាត រតនៈ ពិសី នៅតែមានលទ្ធភាព ប្ដូររថយន្តថ្មី តម្លៃជាង ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ តារាចម្រៀងសិចស៊ី រតនៈ ពិសី ក្រោយពីបានបាត់មុខមួយ រយៈធំពីលើឆាកតន្ត្រីនានានៅក្នុងប្រទេស ថ្មីៗនេះ ក៏ឃើញនាងបង្ហាញ ខ្លួនជាថ្មីម្ដងទៀត តាមរយៈកម្មវិធីប្រគុំតន្ត្រី របស់ស្ថានីយទូរទស្សន៍ ដូចជាទូរទស្សន៍ ថោន និង ភីអិនអិន ជាដើម ។ ហើយការត្រឡប់មកវិញនេះដែរ ក៏ត្រូវបានមហាជនលាន់មាត់ និងភ្ញាក់ផ្អើលអំពីមុខមាត់របស់នាង ដែលស្អាត ហើយប្លែកស្ទើរតែមិនដូច រតនៈ ពិសី ពីមុនឡើយ ។

ជុំវិញនឹងការបាត់មុខមួយរយៈធំ របស់តារាចម្រៀងសិចស៊ីរូបនេះ ក៏មានពាក្យចរចាមអារ៉ាមថា រតនៈ ពិសី ទំនងជាកំពុងរស់នៅលើទឹកដី សហរដ្ឋមេរិក ក្រោមការទំនុបបម្រុង ពីសំណាក់ បុរសអាណិកជន ណាម្នាក់មិកនខានឡើយ ព្រោះថាតារាស្រីនិយមពាក់អាវ បញ្ចេញដើមទ្រូងខាងលើនេះ មានទំនាក់ទំនងល្អច្រើន ជាមួយបងប្អូនខ្មែររស់ នៅសហរដ្ឋអាមេរិក ។

តាមពិតទៅ កន្លងមកនេះ តារាចម្រៀង រតនៈ ពិសី ពុំបានទៅរស់នៅក្រៅប្រទេសអ្វីឡើយ ពោលគឺនាងរស់នៅ ក្នុងប្រទេសកម្ពុជា ដោយបន្ថែម របរថ្មីមួយទៀត ក្រៅពីអាជីពជាតារាមច្រៀង គឺលក់ផលិតផលលើអនឡាញ ហើយនាងក៏មានបើកម៉ាត លក់ផលិតផល ទៀតផង ដែលធ្វើឱ្យជីវភាពរបស់នាងកាន់តែមានបានខ្លាំងឡើង ។ ហើយអ្វីដែលគួរ ឱ្យចាប់អារម្មណ៍ ថែមទៀតនោះគឺថ្មីៗ នេះនាងថែមទាំង បានប្ដូររថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងថ្មីសន្លាង ម៉ាក តូយ៉ូតាឡង់គ្រីស័រ ទៀតផង។

តាមការបញ្ជាក់ពីកញ្ញា រតនៈ ពិសី មកកាន់ Lookingday បានឱ្យដឹងថា រថយន្តនេះមានតម្លៃជាង ១០ម៉ឺនដុល្លារ ហើយបានទិញពីរ បី ថ្ងៃមកហើយ ទើបតែព្រឹកថ្ងៃនេះជាថ្ងៃល្អ នាងក៏បានធ្វើពិធីសែព្រេនតិចតួច ដើម្បីសុំសេចក្ដីសុខសប្បាយតែម្ដងទៅ ។

គួរឱ្យដឹងដែរថា តារាចម្រៀង រតនៈ ពិសី ឡើងកូដខ្លាំង នាកំលុងឆ្នាំ ២០១៧ ប៉ុន្តែទស្សនិកជនមិន បានចាប់អារម្មណ៍នាង ទៅលើការច្រៀងពីរោះឡើយ ផ្ទុយទៅវិញ គឺចាប់អារម្មណ៍ ទៅលើរូបសម្រស់ដ៏ស្រស់ស្អាត ជាពិសេសគឺការស្លៀកពាក់ តុបតែងខ្លួន បែបសិចស៊ី បញ្ចេញដើមទ្រូងធំ សទ្រលុក ទ្រលន់របស់នាងតែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top