សិល្បៈ និង កម្សាន្ត

ទោះជាមានឈ្មោះជា អ្នកម្ដាយកូនមួយ ក៏ដោយ ក៏ សាសា កាន់តែមានសម្រស់ស្អាត និងសិចស៊ី

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង សាសា បានរសាត់ខ្លួនឆ្ងាយពីអាជីពជាតារាចម្រៀង ហើយការចាកចេញនេះត្រូវបានគេដឹងថា ដោយសារនាងកំពុងមានកូនប្រុសតូចម្នាក់ជាមួយប្ដីរបស់នាងដែលមិនធ្លាប់មានដំណឹងរៀបការ ។

ជាការពិតណាស់ អស់រយៈពេលជាង ៦ឆ្នាំ សាសា បានផ្ដាច់ខ្លួនពីតារាចម្រៀងស្រីក្នុងផលិតកម្មថោន រហូតធ្វើឱ្យមហាជនស្ទើរតែភ្លេចមុខនាងបាត់ទៅហើយ ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលបំផុតរបស់អ្នកគាំទ្រ គឺកាលពីកំលុងឆ្នាំ ២០២០ ស្រាប់តែម្ចាស់បទ «បោកខោអាវនឹកស្នេហ៍» បានបង្ហាញមុខក្មេងប្រុសម្នាក់ ដែលនាងអះអាងថាជាកូនប្រុសរបស់នាង ព្រមជាមួយវត្តមានបុរសវ័យកណ្ដាលម្នាក់ទៀតគឺជាប្ដីរបស់នាងទៀតផង ។

យ៉ាងណាមិញ សម្រាប់ការបង្ហាញវត្តមានកូន និងប្ដី នៅលើបណ្ដាញសង្គមនោះ ក៏ត្រូវបានមហាជនប្លែកចិត្តជាខ្លាំង ព្រោះថាកន្លងមកពុំមានព័ត៌មាននិយាយពីពិធីរៀបការ ឬពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងស្រីស្រស់សោភារូបនេះឡើយ ។

ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ ទោះជាមិនមានបទចម្រៀងច្រៀងនៅក្នុងផលិតកម្មថោន ក៏សាសា នៅតែជានិមិត្តរូបរបស់អ្នកគាំទ្រដដែល ដោយសារតែនាងបានងាកមកស្រវាចាប់អាជីពជាអ្នកលក់ផលិតផលសម្រស់នៅលើអនឡាញ ដូច្នេះនាងនៅតែមានឱកាសបានជជែកលេងជាមួយអ្នកគាំទ្ររបស់នាងជារៀងរាល់ថ្ងៃ ។

ងាកទៅមើលសម្រស់របស់អតីតសមាជិកក្រុមចម្រៀង ក្លាសិក រូបនេះវិញ ក៏ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់របស់នាងកាន់ស្រស់ស្អាតទៅៗ ជាពិសេសគឺសាច់សខ្ចី និងដើមទ្រូងដ៏ទ្រលុកទ្រលន់ អំណោយផល ទៅលើការស្លៀកពាក់ តែងខ្លួនសិចស៊ីរបស់នាងយ៉ាងខ្លាំង ។

គួរបញ្ជាក់ដែរថា ក្រោយមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ សាសា បានបោះបង់ការងារសិល្បៈចោលក្នុងអំឡុងឆ្នាំ២០១៥ ទៅចាប់អាជីពជាអ្នកជំនួញផ្នែកហាងថែរក្សាសម្រស់ ប៉ុន្តែគេមិនដែលដឹងទេថានាងរៀបការចាប់ពីពេលណាមក។ នាងត្រូវបានគេចាត់ចូលជាតារាស្រីថ្មីបន្ទាប់ដែលមិនដែលលេចចេញដំណឹងរៀបការហើយមានកូន និងស្វាមីនោះ៕ដោយ៖ ម៉ានី

Most Popular

To Top