សិល្បៈ និង កម្សាន្ត

ពេលនេះម៉ោងនេះ Jisoo និងកីឡាករបាល់ទាត់ Son Heung Min ត្រូវគេសង្ស័យថា កំពុងស្រឡាញ់គ្នា

ព័ត៌មាន​ទាក់ទង​ស្នេហា រវាង​តារា​ K-Pop លំដាប់ពិភពលោក Jisoo (BLACKPINK) និង​កីឡាករបាល់ទាត់ Son Heung Min កំពុង​ល្បី​សុសសាយពេញ​បណ្ដាញ​សង្គម​ហើយនៅពេលនេះ ។

រម្លឹក​ទៅកាល​ពី​ខែកញ្ញា ឆ្នាំ២០១៩ Jisoo (BLACKPINK) ត្រូវ​គេ​ចាប់បាន​ ថា​ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ប្រកួត Premier League នៅ​ពហុកីឡដ្ឋាន Tottenham Hotspur ក្នុង​ទីក្រុង London ។​ តារា​ស្រី​រូបនេះ​ថែម​ទាំងបាន​ថត​រូប នៃការប្រកួតប៉ុន្មាន​សន្លឹក ហើយបង្ហោះ​លើ Instagram Story ទៀតផង ដើម្បី​បង្ហាញ​ពីការគាំទ្រ លើកទឹកចិត្តក្រុម ដែលមាន Son Heung Min ជា ​Captain របស់ក្រុម ហើយក៏ជាជនជាតិ កូរ៉េខាងត្បូង​ដូចគ្នា។

២ឆ្នាំ​ក្រោយ​មក​ ព័ត៌មាន​ស្នេហារវាង​ Jisoo និង Son Heung Min ក៏ចាប់ផ្ដើម​ល្បី​បន្តិច​ម្ដង រហូត​ក្លាយជា​ការ​ចាប់អារម្មណ៍ឡើងៗ។

បើយោងតាម​សេចក្ដីរាយការណ៍ Son Heung Min បាន​មក​ដល់​ប្រទេស​កូរ៉េខាងត្បូង​ នៅថ្ងៃទី០៥ ខែតុលា ដើម្បី​ចូលរួម​ប្រកួត “2022 FIFA World Cup Asia Qualifier” រវាង​ក្រុម​បាល់ទាត់កូរ៉េខាងត្បូង ​និង ស៊ីរី ដែល​ព្រឹត្តិការណ៍នេះ​ធ្វើឡើង​នៅ​ថ្ងៃទី០៧ ខែ តុលា។ ទោះជា​យ៉ាង​ណា​ ជំនួសពីការ​ហោះ​ចេញពីទីក្រុង London ចក្រភពអង់គ្លេស ក៏មាន​ការ​កត់សម្គាល់​ឃើញថា​ Heung Min បែរជាហោះ​ចេញពីទីក្រុងប៉ារីស ប្រទេស​បារាំងទៅវិញ។

ងាក​ទៅ​ Jisoo វិញ ក៏ទើប​តែ​ត្រឡប់ចូល​ប្រទេស​កូរ៉េ ដោយធ្វើដំណើរចេញពីប្រទេ​ស បារាំង គឺនៅ​ថ្ងៃតែមួយ គឺ​ថ្ងៃទី ០៥ ខែ តុលាដែរ បន្ទាប់​ពីចូលរួម​កម្មវិធី “Paris Fashion Week” នៅ​ប៉ារីស ។

តម្រុយមួយទៀត​នោះ​គឺ​ អ្នក​ទាំង ២ ពាក់​ខ្សែដៃដូចគ្នា ដែល​ខ្សែដៃនោះ អ្នក​គាំទ្រ Son Heung Min ចំណាំ​ច្បា់ថា​ Heung Min តែង​តែថើបជានិច្ច រាល់ពេល​លោកឈ្នះ​ការ​ប្រកួតម្ដងៗ ។

ទោះជាយ៉ាងណា ពេលនេះ ​ព័ត៌មាន​នេះ​ត្រឹម​ ស្ថិតនៅជាពាក្យ ចចាមអារ៉ាម​សិន​ប៉ុណ្ណោះ ប៉ុន្តែ​វា​បង្កជា​ការ​ចាប់អារម្មណ៍ខ្លាំង ​ពី​សំណាក់​អ្នក​គាំទ្រ​របស់ BLACKPINK ក៏ដូចជា Son Heung Min ផ្ទាល់ ។ អ្វីៗគ្រប់យ៉ាង​ក៏មិន​អាច​សន្មតថា ជាការពិត ហើយការពិតយ៉ាងណា​មានតែ​រង់ចាំ ​ការ​បញ្ជាក់ពី YG ប៉ុណ្ណោះ ៕ ​

Most Popular

To Top