ព័ត៌មានអន្តរជាតិ

អ្នកគាំទ្រ សម្តែងការព្រួយបារម្ភ បន្ទាប់ពីនាង Jisoo ប្រទះឃើញនៅជប៉ុនស្លៀកសម្លៀក បំពាក់ដូចគ្នា ដូចក្នុងរូបថតលេចធ្លាយ

ជប៉ុន ៖ បើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះរូបថតថ្មី របស់តារាចម្រៀងនាង Jennie ជាសមាជិកក្រុមតារា ចម្រៀងកូរ៉េខាងត្បូង BLACKPINK និងលោក V របស់ BTS ក៏ដូចជាសមាជិក BLACKPINK ផ្សេងទៀតបានសាយភាយ ពេញអ៊ីនធើណេត ។

ក្នុងចំណោមរូបថតបាន បង្ហាញវត្តមាននេះ គឺជារូប Selfie របស់សមាជិកក្រុម BLACKPINK នាង Jisoo និង Lisa ប៉ុន្តែដោយសារគុណភាព ទាបនៃរូបថត អ្នកខ្លះមិនជឿថា រូបថតនោះជាការពិត ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានផ្លាស់ប្តូរការគិតរបស់ពួកគេ បន្ទាប់ពីនាង Jisoo ត្រូវបានគេប្រទះឃើញ នៅ Don Quijote ក្នុងទីក្រុង Roppongi អំឡុងពេលនាងទៅលេងប្រទេសជប៉ុន ដោយស្លៀកសម្លៀក បំពាក់ដូចគ្នាទៅនឹង រូបថតលេចធ្លាយ ។

ហើយនាង ក៏បានបង្ហោះរូបថត នៃ សម្លៀកបំពាក់នេះ នៅលើ Weverse ។ នាង Jisoo មានមួក សម្លៀកបំពាក់របាំងមុខ Hello Kitty និងស្រោមទូរស័ព្ទ ដូចគ្នា នៅក្នុងរូបថតទាំងអស់នេះ ។ ប្រការនេះបានធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភ និងទាមទារឲ្យ YG Entertainment ចាត់វិធានការដើម្បីការពារឯកជនភាព របស់សិល្បកររបស់ពួកគេ ៕ដោយ៖លី ភីលីព

Most Popular

To Top