ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថា នឹងទិញយន្តហោះ ចម្បាំង Su-35 ពីរុស្ស៊ី

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា បើតាមការបញ្ជាក់របស់ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Hamid Vahedi បានថ្លែងកាលពីថ្ងៃអាទិត្យថ នឹងធ្វើការទិញយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ី គឺស្ថិតនៅក្នុងរបៀបវារៈ របស់កងកម្លាំងអាកាសអ៊ីរ៉ង់ ។

លោក Vahedi បានប្រាប់ដល់ទីភ្នាក់ងារ សារព័ត៌មាន BORNA របស់អ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍មួយថា ការសម្រេចចិត្តចុងក្រោយលើការ ទិញយន្តហោះចម្បាំង Su-35 គឺស្ថិតនៅលើទីបញ្ជាការ កងទ័ពអ៊ីរ៉ង់ និងបញ្ជាការអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ ។

គួររំលឹកថា កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចបានរាយការណ៍ថា អ៊ីរ៉ង់កំពុងស្វែងរកការផ្លាស់ប្តូរ យន្តហោះគ្មានមនុស្ស បើករបស់ខ្លួនជាមួយ នឹងយន្តហោះចម្បាំងពហុគោល បំណងរបស់រុស្ស៊ី Su-35 នៅក្នុងកិច្ចព្រមព្រៀងទិញដូរមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top