សិល្បៈ និង កម្សាន្ត

ហែម ថុនវិទិនី បង្ហាញឈុតសិចស៊ី ច្រើនសន្លឹក ស្អាតមិនចាញ់ តារាសិល្បៈប៉ុន្មានឡើយ

ភ្នំពេញ ៖ ហែម ថុនវិទិនី ដែលជាអតីតកីឡាការិនីហែលទឹកលេខ ១ របស់កម្ពុជា កំពុងតែត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកតាមដាន សង្គមហ្វេសប៊ុក ដោយសារតែសមត្ថភាព ដ៏ពូកែខាងផ្នែកហែលទឹក និង រួមផ្សំទាំងរូបរាង ដ៏ស្រស់ស្អាតរបស់នាង។

ជាការពិត កញ្ញា ហែម ថុនវិទិនី ត្បិតតែមិនមែនជាអ្នក នៅក្នុងរង្វង់សិល្បៈ ប៉ុន្តែបើនិយាយពីសម្រស់របស់នាង មិនចាញ់តារាស្រីៗក្នុងប្រទេសប៉ុន្មានឡើយ ហើយមិនតែប៉ុណ្ណោះ ដោយសារតែអំណោយផល ទៅលើរាងកាយផងនោះ ជារឿយៗនាង តែងតែចូលចិត្តស្លៀកពាក់សិចស៊ី ថតរូបបង្ហោះលើបណ្ដាញសង្គម ធ្វើឱ្យបុរសៗ ធ្លាក់ក្នុងអន្លង់ស្នេហ៍ មិនតិចនាក់ឡើយ ។

តួយ៉ាងកាលពីពេលថ្មីៗនេះ ហែម ថុនវិទិនី បានបង្ហោះរូបថតម៉ូឌែលប៉ុន្មាន សន្លឹកលើគណនីហ្វេសប៊ុក របស់នាង ដែលរូបទាំងនោះសុទ្ធសឹង តែជារូបថតបែបសិល្បៈសិចស៊ី ស៊ីអារម្មណ៍ ជាមួយគូស្នេហ៍របស់នាង ។ ហើយរូបទាំងនោះហើយ ស្ដែងឱ្យឃើញថា ហែម ថុនវិទិនី មិនត្រឹមតែជាអតីតកីឡាការនីហែលទឹកជួរមុខ នៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងមានដុងសិល្បៈ មិនចាញ់តារាអាជីពប៉ុន្មានឡើយ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ហែម ថុន វិទីនី អតីតកីឡាការិនីជម្រើសជាតិជាង១៥ឆ្នាំ ត្រូវ បាន គណៈ កម្មការ ជាតិ ប៉ារ៉ាឡាំពិក កម្ពុជា ឬ កីឡាជន ពិការ គាំទ្រ ឱ្យ ជាប់ ជា គ្រូ ជម្រើសជាតិ សម្រាប់ឆ្នាំ ២០២១ ។ កាលពីឆ្នាំ ២០១៩ ហែម ថុន វិទីនី បានភ្ជាប់ពាក្យជាមួយកីឡាករ បាល់ទាត់នៅក្លឹបស្វាយរៀង ឈ្មោះ អាឡិច យូ ដែលជាបុរសកូនកាត់ខ្មែរ-អាមេរិក ៕

ដោយ៖ ម៉ានី

Most Popular

To Top