សិល្បៈ និង កម្សាន្ត

ហេង កែវនីតា ឈានចូលវ័យជាង ៣០ឆ្នាំ សម្រស់កាន់តែស្អាត កាន់តែហ៊ាន លេងខ្លួនសិចស៊ី

ភ្នំពេញ ៖ វ័យកាន់តែច្រើន ពិធីការិនី ហេង កែវនីតា កាន់តែស្រស់ស្អាត ហើយការលេងស្ទីល តែងខ្លួនកាន់តែហ៊ាន ជាងមុន ពោលគឺកាន់តែសិចស៊ី ដូចជាបញ្ចេះសាច់ខ្ចីត្រង់ដើមទ្រូង ខ្នង និងគល់ភ្លៅជាដើម ។

ជាការពិតណាស់ ច្រើនឆ្នាំកន្លងមកនេះ ពិធីការនីរូបស្រស់ កញ្ញា ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា ត្រូវមហាជនដឹងថា ជាពិធីការនីម្នាក់ ដែលមានឈ្មោះបោះ សម្លេងលើវិថីសិល្បៈ ដោយនាងក្តោប បានការងារប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីធំៗ របស់ក្រុមហ៊ុនឯកជន ជាច្រើនផ្សេងទៀត។

រយៈពេលចុងក្រោយនេះ ពិធីការនីសាច់សខ្ចីរូបនេះ ត្រូវមហាជន ស្ងើចសរសើរ ពីសម្រស់ជាខ្លាំង ក្រោយគ្រប់គ្នាបាន ឃើញរូបថត ដែលបង្ហោះលើគណនីបណ្តាញ សង្គមផ្ទាល់ខ្លួនរបស់នាង ដោយនាងបញ្ចេញភាព ស៊ិចស៊ី តាមរយៈរូបភាពជាច្រើនសន្លឹក ដែលនេះហាក់ខុស ប្លែកកន្លង ទៅដែលនាងធ្លាប់ តែជាតារាស្រី និយមស្លៀក ពាក់ស្រគត់ស្រគំ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ ពិធីការិនីវ័យជាង ៣០ឆ្នាំ ខាងលើ បានបង្ហោះរូបថតប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង ដែលរូបថតទាំងនោះសុទ្ធ តែជារូបថតសិចស៊ីបង្ហាញសាច់ខ្ចី ល្វែងលើ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ពោលសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំង ។

គួរឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ អតីតកញ្ញា ឯកសាប៊ូលុច្ស កញ្ញា ហេង កែងនីតា មានវ័យ ៣៤ឆ្នាំហើយ ។ ហើយសម្រស់ ក៏ដូចជាការតុបតែងខ្លួន បែបសិចស៊ីរបស់នាង ត្រូវបានមហាជន ចាប់អារម្មណ៍ កត់សម្គាល់ឃើញថាប្លែក នៅពាក់កណ្តាលឆ្នាំ២០២១ ពោលអំឡុងរដូវ កាលកូវីដ១៩នេះ។ ជាញឹកញាប់នាងតែងតែបង្ហាញ រូបរាងដងខ្លួនដ៏ស្រឡូន ត្រគៀកសាយ គួរឱ្យគយគន់ រីឯសម្រស់ដើមទ្រូងវិញក៏ស្រស់ស្អាតខ្លាំង រហូតបុគ្គលមួយចំនួន ធ្លាប់កើតការសង្ស័យថានាងកែពង្រីក ដើមទ្រូងទៀតផង ៕

ដោយ៖ ម៉ានី

Most Popular

To Top