សិល្បៈ និង កម្សាន្ត

ទៅមើលសម្រស់ និងប្រវត្តិការងារ ក្នុងសិល្បៈរបស់ ប៉ូគឹមថេង សុតធីតា ទើបដឹងថា នាងសមជា ម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ ២០២១ ខ្លាំងណាស់

ភ្នំពេញ ៖ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ទើបធ្វើឱ្យកម្មវិធីប្រកួត សម្រស់កញ្ញាឯក Miss Grand Cambodia ឆ្នាំ ២០២១ មានភាពរអាក់រអួល ប៉ុន្តែយ៉ាងណាក៏ដោយ ក៏កម្មវិធី នៅតែអាច ដំណើរការ រហូតដល់ចប់សព្វគ្រប់ ដោយរកឃើញម្ចាស់ ជ័យលាភីទាំង៥រូប រីឯ ម្ចាស់មកុដ Miss Grand វិញ ក៏ត្រូវបានមហាជន ផ្ទុះការកោតសរសើរ ទៅលើរូបសម្រស់ និងសមត្ថភាព មិនដាច់ពីមាត់ឡើយ ។

សម្រាប់ម្ចាស់មកុដកញ្ញាឯក Miss Grand Cambodia 2021 នេះ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ គឺកញ្ញា ប៉ូគឹមថេង សុតធីតា ជាបេក្ខនារីមកពីខេត្តបាត់ដំបង មានសម្រស់ស្រស់ស្អាតបែបធម្មជាតិ ជាមួយរាងកាយដ៏ស្រឡូន គួរជាទីប្រាថ្នា របស់បុរសៗទូទៅ ។

កញ្ញា ប៉ូគឹមថេង សុតធីតា តាមពិតទៅធ្លាប់ជាម្ចាស់ជ័យលាភី លេខ ៣ នៃកម្មវិធី កញ្ញា ឯកទេសចរណ៍២០១៩ (Miss Asia Pacific Cambodia 2019) ហើយក្រោយពីបញ្ចប់ កម្មវិធីប្រឡងនេះនាង បានងាកទៅចាប់អាជីពជាតារាសម្ដែងភាពយន្តជំនួសវិញ ។ ហើយក្រោយមកទើបនាង សម្រេចចិត្តដាក់ពាក្យប្រឡង ក្នុងកម្មវិធី Miss Grand Cambodia 2021 ដើម្បីបង្ហាញសមត្ថភាពជាថ្មី និងធ្លាប់គិតទុកជាមុនថា នឹងគ្រងមកុដកម្មវិធី ប្រកួតសម្រស់ដ៏ល្បីល្បាញ មួយនេះឱ្យបាន ។

ជុំវិញនឹងភាពជោគជ័យក្លាយជាម្ចាស់គ្រងមកុដ Miss Grand Cambodia 2021 នេះដែរ មិនមែនជារឿងចៃដន្យឡើយ សម្រាប់ស្រីស្អាត ប៉ូគឹមថេង សុតធីតា ព្រោះនាងធ្លាប់ត្រូវបានហ្វឹកហាត់ និងរៀនសូត្រជាមួយបទ ពិសោធន៍ជាច្រើនគ្រា ដែលនាងប្រឡង នៅក្នុងកម្មវិធី Miss Asia Pacific Cambodia 2019 ក៏ដូចជាមាន បទពិសោធន៍ច្រើន នៅក្នុងការងារជាតារា សម្ដែងរបស់នាង ផងដែរ ។ មិនតែប៉ុណ្ណោះ នាងធ្លាប់បានបង្ហើបប្រាប់ ទូរទស្សន៍មួយថា ការឈានជើង ក្លាយជាបេក្ខនារី នៅក្នុងកម្មវិធី Miss Grand Cambodia 2021 នេះ គឺនាងបានត្រៀម គ្រប់យ៉ាង ទាំងព្រមសម្រាប់ការប្រកួត មិនថាការដើរ ការរៀបចំខ្លួន សំនួរចម្លើយ នឹងបានប្រមូលបទពិសោធន៍ ដែលមានលើឆាកជាតិ និងអន្តរជាតិពីមុន រួមទាំងអាកប្បកិរិយា ជាបវរកញ្ញាទៀតផង ។

សូមបញ្ជាក់ថា កម្មវិធី Miss Grand Cambodia ក្នុងឆ្នាំ ២០២១ នេះ បានដល់វគ្គផ្ដាច់ព្រ័ត្រ និង បាន បញ្ចប់ ទៅ ដោយរលូន នៅយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះ ដែល បានរកឃើញម្ចាស់ជ័យ លាភីគ្រងមកុដ Miss Grand Cambodia ២០២១ គឺបានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា ៕

ដោយ៖ ម៉ានី

Most Popular

To Top