សិល្បៈ និង កម្សាន្ត

ស្អាតខ្លាំង! ព្រះនាងតូច នរោត្តម ជេនណា គ្រងឈុតទង់ជាតិខ្មែរ ជាទម្រង់បុរាណ លាយសម័យ ផ្ទុះការសរសើរគ្រប់គ្នា

អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានធ្វើឲ្យមហាជន លាន់មាត់សរសើរគ្រប់គ្នាៗ បន្ទាប់ពីឃើញព្រះនាងតូច គ្រងឈុតទង់ជាតិខ្មែរ ស្លៀកយ៉ាងស្រស់សោភា ។

ពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុក ដោយព្រះនាងគ្រងឈុតទង់ជាតិខ្មែរ ជាទម្រង់បុរាណលាយសម័យ យ៉ាស្រស់ស្អាត អមជាមួយសារ រំជួលចិត្តក្រៃលែង ក្រោយបានពាក់ឈុតនេះ ។

ព្រះនាងតូច នរោត្តម ជេនណា បានឲ្យដឹងថា នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មី យ៉ាងពិសេស ដែលអ្នកច្នៃម៉ូតមានគំនិត ច្នៃប្រឌិតខ្ពស់ ហើយក៏ជាសម្លៀក បំពាក់ទម្រង់ បុរាណលាយសម័យ ដែលមានរំលេចនូវ ទង់ជាតិកម្ពុជាផងដែរ ។

ព្រះនាងតូច នរោត្តម ជេនណា បានបន្ថែមទៀតថា ព្រះនាងពិតជាមានមោទកភាពណាស់ ដែលបានកើតជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេស ដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយ នៅលើពិភពលោក ។

Most Popular

To Top