សិល្បៈ និង កម្សាន្ត

សូមសរសើរ! MGI 2021 ប៉ូគីមថេង សុតធីតា ទម្រាំមានថ្ងៃនេះ តស៊ូ​ឆ្លងកាត់មិនក្រោម ១០កម្មវិធីទេ

បវរកញ្ញា Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុតធីតា ទម្រាំទទួលបានមកុដជ័យលាភីលេខ១ និងទទួលបានចំណាត់ថ្នាក់ Top 10 ក្នុងកម្មវិធី Miss Grand International 2021 នៅប្រទេសថៃ មានអ្នកស្គាល់ច្រើនរហូតដល់សព្វថ្ងៃនេះ នាងធ្លាប់ឆ្លងកាត់កម្មវិធីមិនក្រោម១០នោះទេ។

Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុតធីតា ធ្លាប់ឆ្លងកាត់កម្មវិធីទាំងជាតិ អន្តរជាតិ ជាច្រើន ហើយសម្រាប់បទពិសោធដែលនាងធ្លាប់ជួបកន្លងមក មានមិនតិចកម្មវិធីទេ ក្នុងរយៈពេល៦ឆ្នាំ ប៉ុន្តែធីតា មិនដែលបោះបង់ចោលការប្រកួតម្តងណាឡើយទម្រាំទទួលបានមកុដជា Miss Grand Cambodia នេះ។ កម្មវិធីដែលនាងធ្លាប់ឆ្លងកាត់មានដូចជា កម្មវិធីកញ្ញាឯកអាស៊ីប៉ាស៊ីហ្វីក២០១៩ , Khmer Super Model , Miss Universe Cambodia ជាដើម និងចុងក្រោយនេះគឺ Miss Grand International 2021 នេះតែម្តង។

យោងតាមការប្រកួតហើយប្រកួតទៀតមិនរាថយ រហូតធ្វើឲ្យនាងទទួលបាន តំណែង​កំពូលប្រចាំតំណែង «Miss POPULAR VOTE» ពីកម្មវិធី Miss Grand International ឆ្នាំ ២០២១ ទាំងនេះ រឹតមានអ្នកស្គាល់នាងកាន់តែច្រើនឡើងថែមទៀត។ នេះជាពេលវេលាអស្ចារ្យមួយទៀតសម្រាប់​កម្ពុជា ដែលបវរកញ្ញារូបនេះមានសមត្ថភាព​អាច​ឈានមក​ដល់វគ្គផ្ដាច់ព្រ័ត្រ ក៏ដូចជា​មានការគាំទ្រពេញទំហឹងពីសំណាក់ជនរួមជាតិ​កម្ពុជាទាំងអស់ ដែលផ្ដល់នូវការ​គាំទ្រមិនធម្មតាចំពោះ​បវរកញ្ញារូបនេះ៕ Source: Sabay

Most Popular

To Top