ឆ្នាំនេះជាឆ្នាំ ដ៏ពិសេសមួយទៀតរបស់ K-Pop ដោយសារកម្មវិធី Met Gala ឆ្នាំនេះ មានការចូលរួមដោយកំពូលតារា K-Pop នារី ២រូបគឺ CL និង Rosé (BLACKPINK) ។
ក្រៅពីវត្តមានចូលរួម អ្នកទាំង ២ក៏បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដែរ ដោយសារឈុត និងការតុបតែងខ្លួនពិតជាស្រស់ប្លែក ស័ក្តិសមនឹងភាពស៊ីវិល័យ និងភាពទាន់សម័យរបស់ CL និង Rosé ។
បង្ហាញមុខពេលនេះ Rosé គឺជាអ្នកតំណាងលំដាប់សកល របស់ Brand ដ៏ល្បី Yves Saint Laurent ហើយដំណើរមកចូលរួមនាង ក៏បង្ហាញវត្តមានជាមួយនឹងនាយកផ្នែក ច្នៃប្រឌិតរបស់ Brand នេះផ្ទាល់ដែរ ៕