សិល្បៈ និង កម្សាន្ត

កូវីដអែបកៀន! វីរៈ និច្ច ប្រាប់​វេលា​​ រៀបការ​ច្បាស់​ហើយ ក្រោយ​សម្រុកថត Pre-Wedding ពេញប្រទេស!

តារាចម្រៀងស្រីប្រចាំផលិតកម្ម Sun Day វីរៈ និច្ច កំពុងសម្រុកថតរូបភាព Pre-Wedding ដើម្បី ត្រៀមខ្លួនក្លាយជាកូនក្រមុំ នៅពាក់កណ្ដាលខែក្រោយនេះតែម្ដង បើទោះកូវីដ-១៩មិនស្រាកស្រាន្ត ក៏ដោយ។

បន្ទាប់ពីម្ចាស់បេះដូង ចូលចែចូវរួចមក វីរៈ និច្ច នឹងគូស្នេហ៍កំពុងដឹងដៃគ្នា សម្រុកថត Pre-Wedding ស្អាតៗត្រជាក់ភ្នែកជាច្រើនសន្លឹក និងជាច្រើនកន្លែង ដែលមានទេសភាពស្រស់ស្អាត ក្នុងប្រទេស កម្ពុជា។ ទន្ទឹមនឹងកំពុងញាប់ដៃញាប់ជើងថតរូប ដើម្បីអបអរក្លាយជាកូនក្រមុំ ក្នុងថ្ងៃពិសេសរបស់ខ្លួន តារាចម្រៀងខ្ពស់ស្រឡះរូបនេះ បានបង្ហើបប្រាប់ Sabay ថានៅខែក្រោយនេះនាង និងគូស្នេហ៍ នឹងកាន់ដៃគ្នា ចូលរោងអាពាហ៍ពិពាហ៍ហើយ នៅថ្ងៃទី ១៦ តុលា ឆ្នាំ២០២១ ខែក្រោយនេះ

វីរៈ និច្ច៖”ចាស៎ ឥឡូវនេះការងារសិល្បៈមិនសូវជារវល់អីទេធម្មតាៗ ហើយខ្ញុំកំពុងរវល់ខ្លាំងមែនទែន លើការថត Pre-Wedding ហើយខ្ញុំកំណត់ថ្ងៃទី ១៦ ខែតុលា ខែក្រោយនេះ ជាថ្ងៃរៀបការតែម្ដង”។

ឆ្លៀតនៅក្នុងកិច្ចសម្ភាសន៍នេះ តារាចម្រៀងរូបល្បីឈ្មោះរូបនេះ បានបង្ហើបបន្ថែម ពីស្នេហាផ្ដើមដំបូងថា នាង និងគូស្នេហ៍ស្គាល់គ្នា តាំងពីឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែទើបតែនៅក្នុងឆ្នាំ២០២១នេះ វីរៈ និច្ច ទើប ដាច់ចិត្តប្រគល់សោរបេះដូង ឱ្យទៅគូស្នេហ៍នៅឆ្នាំនេះ។

ហើយ វីរៈ និច្ច បានបន្តថាកាលណោះ នាង និងអនាគតស្វាមី ស្គាល់គ្នា ពេលនាងធ្វើដំណើរ ទៅច្រៀងនៅខេត្តព្រះសីហនុ ហើយចាប់តាំងពីពេល នោះមកក៏បានស្គាល់គ្នារហូតមក តែជាផ្លូវការ វីរៈ និច្ច ទើបតែបើកទ្វារបេះដូង នៅឆ្នាំនេះឯងបន្ទាប់ពីស្វែង យល់ចិត្តគ្នាច្បាស់៕

មើលរូបខាងក្រោម៖

ប្រភព៖ សប្បាយ

Most Popular

To Top