សិល្បៈ និង កម្សាន្ត

ថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំ វីរៈ និច្ច តែងខ្លួនឡើងខ្ញង់ក្រមុំសុំខ្មាស

ភ្នំពេញ៖ ក្រោយពីរៀបការរួច សង្កេតឃើញថាស្រីស្អាត ចេង ស្រីនិច្ច ហៅ វីរៈ និច្ច ទទួលបានការស្រឡាញ់ថ្នាក់ថ្នមទាំងចិត្ត ទាំងកាយពីប្ដីរបស់នាង ដែលជាម្ចាស់ភោជនីយដ្ឋានធំមួយនៅខេត្តព្រះសីហនុ ។ ហើយសុភមង្គលមួយនេះ ត្រូវបានតារាចម្រៀងស្រីម្ចាស់បទ «សង្សារម៉ាកអី» ខាងលើ តែងតែបង្ហាញជាញឹកញាប់នៅលើបណ្ដាញសង្គម រហូតមានអ្នកគាំទ្រជាច្រើនច្រណែននឹងជីវិតដ៏សំណាងរបស់នាងទៀតផង ។

ជាមួយគ្នានេះដែរ បើក្រឡែកទៅមើលសម្រស់របស់ វីរៈ និច្ច វិញឃើញថា ក្រោយពីរៀបការរួច សម្រស់របស់នាងកាន់តែស្រស់ស្អាតទ្វេរដង ជាពិសេសសាច់កាន់តែសខ្ចីដូចសំឡី ។ ហើយអ្វីដែលចាប់អារម្មណ៍អារម្មណ៍ខ្លាំងនោះគឺការតុបតែងខ្លួនរបស់នាងកាន់តែហាយសូរ និងសិចស៊ី ទៀតផង គួបផ្សំជាមួយរាងដ៏ស្រឡូនរបស់នាង បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ។

តួយ៉ាងនៅក្នុងពិធីខួបកំណើតឈានចូលវ័យ ២៤​ ឆ្នាំ ឃើញថា វីរៈ និច្ច បានបង្ហាញខ្លួនជាមួយនឹងការតុបតែងកាយយ៉ាងស្រស់ស្អាត ស្ទីលបែបយុវវ័យហាយសូ ។ ជាងនេះទៅទៀតនាងនៅតែជឿជាក់សម្ញែងរាងយ៉ាងស្រឡូន ស្រស់ស្អាតមិនចាញ់នារីក្រមុំប៉ុន្មានឡើយ ។ នៅក្នុងសកម្មភាពនេះ មានមហាជន អ្នកគាំទ្រជាច្រើនបានពោលសរសើរជុំវិញនឹងសម្រស់របស់ វីរៈ និច្ច បើទោះជានាងមានប្ដី និងធ្លាប់មានផ្ទៃពោះហើយយ៉ាងណាក៏ដោយ ។

គួរឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងស្រីរូបស្រស់នៅផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច្ច កំពុងតែស្រូបនូវប្រជាប្រិយភាពពីយុវវ័យតាមរយៈបទ ចម្រៀង មនោសញ្ចេតនានិង ញាក់កន្រ្តាក់ អារម្មណ៍ រួមផ្សំ នឹងរូបសម្រស់កាន់តែ ស្អាតផូរផង់ពីធម្មជាតិ ។ ហើយប្រជាប្រិយភាពរបស់នាង កាន់តែខ្លាំងថែមទៀត ក្រោយពេលចាប់ដៃគូច្រៀងជាមួយនាយ ចឺម ៕

ដោយ៖ ម៉ានី

Most Popular

To Top