លោកថមមី និងភរិយា សួសវីហ្សា កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីLive លក់ផលិតផល រហូតទទួលបានអ្នកចូលមើលដល់ទៅ១២០kជាង ដោយសារអ្នកទាំងពីរបានបង្កើត ភាពសប្បាយរីករាយ នៅក្នុងនោះផងដែរ។

លោក ថមមី បានឲ្យ Sabay ដឹងថា តាមពិតទៅគ្រប់គ្នា អាចមើលមកថា ប្តីប្រពន្ធរបស់លោក លេងសប្បាយៗឡិកឡក់ ពេលខ្លះក៏តែងខ្លួនជាភេទទី៣ ដោយធ្វើកាយវិការយ៉ាងណា ឲ្យមហាជនមានការគាំទ្រ នឹង ទទួលបាននូវភាពសប្បាយរីករាយ ហើយអ្វីដែលពិសេសនោះ គឺលោកធ្វើបែបនេះចង់ឲ្យប្រពន្ធរបស់លោក សប្បាយចិត្តតែប៉ុណ្ណោះ ដោយលោកសុខចិត្តធ្វើបែបយ៉ាង ដើម្បីឲ្យតែនាង បានសប្បាយចិត្ត។

លោក ថមមី បានឲ្យដឹងទៀតថា គ្រប់គ្នាមើលមកលោកលេងសប្បាយៗ ឡិកឡក់បែបនេះ តែធាតុពិតនៅខាងក្រៅ លោកកម្រលេងណាស់ គឺលោកលេងតែជាមួយប្រពន្ធ របស់លោកតែប៉ុណ្ណោះ ។ លោកថមមី និយាយថា «ខ្ញុំលេងតែជាមួយប្រពន្ធ របស់ខ្ញុំតែប៉ុណ្ណោះ ព្រោះចង់ឃើញគាត់ សប្បាយចិត្ត! ព្រោះវីស្សាចូលចិត្តណាស់ លេងសើចឲ្យគេសប្បាយ នាំគេបង្កើតកម្មវិធីសប្បាយៗ»។

ស្វាមីរបស់អ្នកនាង សួស វីស្សា បានបន្ថែមទៀតថា អ្នកខ្លះអាចថាលោករឹកពារ ពេលជួបនៅខាងក្រៅ តែលោកក៏សុំការអធ្យា ស្រ័យផងដែរ ព្រោះលោកធ្វើទៅតាមកាលៈទេសៈ ។ ក្នុងនោះលោកបានបញ្ជាក់ថា ការងារដឹងការងារ លេងដឹងលេង តួនាទីគឺតួនាទី ។

ក្នុងនោះដែរ លោកក៏បាន ឲ្យជាពាក្យស្លោក របស់លោកមួយឃ្លាដែរ ក្នុងការរស់នៅប្រចាំថ្ងៃ របស់លោក ដោយពាក្យនោះគឺ «គ្មានសុភមង្គលណា ដែលល្អជាងសុភមង្គល គ្រួសារនោះទេ»។

