ភ្នំពេញ ៖ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលកំពុងតែឈឺក្បាល រឿងលុយតុងទីន យ៉ាងចម្រូង សម្រាសជាមួយអ្នក នាង សឿ សុធារ៉ា នោះ ស្រាប់តែថ្មីៗនេះត្រូវ បានបុរស ម្នាក់ដែលមានហ្វេសបុកឈ្មោះ អឹម វុត្ថាត បង្ហោះរូបនាង និងប្ដី នាយកៃដ ដោយភ្ជាប់ជាមួយ លិខិតកិច្ចសន្យាខ្ចីលុយ២សន្លឹកផង ដោយប្រុសនោះចោទខ្ញុង និងស្វាមីខ្ចីលុយ ហើយមិនព្រម សងតាមការកំណត់ ។ បុរសដែលប្រើហ្វេសបុកឈ្មោះអឹម វុត្ថាត នោះថែម ទាំងបានព្រមានអ្នកនាងខ្ញុង និងប្ដីថាលោក បានទុកឱកាសជាច្រើនលើកច្រើនសារ មកហើយ តែរហូតមកដល់ពេលនេះអ្នកទាំង២ នៅតែគ្មានឆន្ទៈក្នុងការដោះស្រាយលុយ ដែលបានខ្ចីចំនួន៣ម៉ឺនដុល្លារនោះទេ តែលោកមិនចង់មានរឿង នាំតែវែងឆ្ងាយនោះទេ គឺសូមឲ្យតែអ្នកនាងខ្ញុង និង ប្ដីព្រមសងលុយ គឺចប់ ។

រឿងរ៉ាវជំពាក់បំណុល របស់អតីតតារាកំប្លែងក្នុងក្រុម CBS ខាងលើនេះផងដែរ ក៏បានក្លាយជាព័ត៌មាន ដ៏ភ្ញាក់ផ្អើលមួយ ដោយនៅមុននេះបន្តិច នាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានឡាយវីដេអូយំស្រែកនៅមុខសាលាដំបូង រាជធានីភ្នំពេញ បញ្ចេញអស់នូវអាថ៌កំបាំង ជំពាក់បំណុល គេជុំទិស ដើម្បីយកមក បង្វិលរកស៊ី និងដោះបណ្ដុល ពីម្នាក់ទៅម្នាក់ទៀត ។ ហើយបំណុលសរុប ដែលនាងបានជំពាក់គេបច្ចុប្បន្ន មានរហូតទៅដល់ជាង ៥០ម៉ឺនដុល្លារ ហើយការប្រាក់ ដែលត្រូវបង់ប្រចាំខែ គឺខ្ទង់ជាង ៤ម៉ឺនដុល្លារ ដែលជាហេតុធ្វើឱ្យនាង លែងមានលទ្ធភាព បង់ការប្រាក់តទៅទៀត ។

នៅក្នុងវីដេអូឡាយ នាង ខ្ញុង បានប្រកាសទទួលស្គាល់ថា នាងពិតជាជំពាក់បំណុងគេ រហូតដល់វ័ណ្តក លែងមានលទ្ធភាព បង់ការ ប្រាក់ដល់ម្ចាស់ បំណុលទាំងអស់នោះ ហើយនាងអាចនឹងមានទោសរហូតដល់ជាប់ពន្ធនាគារ ប្រសិនបើម្ចាស់បំណុល របស់នាងមិនយោគយល់ ។ ជីវិតធ្លាក់ខ្លួនជំពាក់បំណុលគេ រាប់សែនម៉ឺនដុល្លារនេះផងដែរ នាងខ្ញុង បានបញ្ជាក់ថា បានចាប់ផ្ដើមតាំងពីដើមឆ្នាំ ២០១៩ មកម្លេះ តែនាងព្យាយាម លាក់បាំង ដោះស្រាយតែម្នាក់ឯង ដោយខ្ចីពីម្ចាស់បំណុលម្នាក់ ទៅសងម្ចាស់បំណុលម្នាក់ទៀត ជាបន្តបន្ទាប់ ព្រោះតែមិនចង់ឱ្យប្ដីដឹង ហើយណាមួយមិនចង់ឱ្យ គេយករូបនាងទៅបង្ហោះលើបណ្ដាញសង្គម នាំឱ្យប៉ះពាល់ដល់កិត្តិយសនាង។

គូរំលឹកថាអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលជាមេម៉ាយកូន២ បានដឹកដៃលោកអ៊ុ ក្សត្រា ហៅនាយកៃដ ដែលជាពោះម៉ាយរៀបការ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ហើយនាង បានសម្រាលកូនប្រុសថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់ឈ្មោះថាត្រា សិរីមង្គល ។ ក្រោយអ្នកនាង ខ្ញុង និងលោក អ៊ុ ក្សត្រា ហៅនាយកៃដ ចាប់ដៃគ្នាជាប្ដី ប្រពន្ធ អ្នកទាំង២ បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ហើយខ្ញុង ក៏ ជាអ្នកលក់តាមអនឡាញ ម្នាក់ផងដែរ ។ ប៉ុន្ដែនៅចុងខែកក្កដាឆ្នាំ២០២១ ខ្ញុងបែជាប្រកាសលា ឈប់ពីអាជីពកំប្លែងនៅ CTN ទៅ វិញ ទើបធ្វើឱ្យអ្នកគាំទ្រនាង មានការសោកសា្ដយជាខ្លាំង ៕

ដោយ៖ ម៉ានី



