រូបភាពចំនួន៥សន្លឹក ដែលបង្ហោះនៅក្នុងផេកផ្លូវការ Royal du Cambodge បានបង្ហាញពីព្រះរាជពិធីរៀបអភិសេក នៃខ្សែរាជវង្សខ្មែរ ក្នុងសម័យកាលស ម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

តាមទិដ្ឋភាពទាំងនេះ បានបង្ហាញពីវត្តមាន និងដំណើរការខ្លះ នៅក្នុងព្រះរាជពិធីរៀបអភិសេកនៃ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ព្រះរាជបុត្រានៃ ព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ជាមួយនិង សម្តេច នរោត្តម បុទុមបុប្ផា (ព្រះគោរមងារបច្ឆាមរណៈ) ព្រះរាជបុត្រីនៃ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។




តាមប្រពៃណីខ្មែរពីបុរាណ ពិធីរៀបមង្គលការ ត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ តែបច្ចុប្បយើងអាចកាត់មក២ថ្ងៃ តាមកម្មវិធីដូចខាងក្រោម ៖
ថ្ងៃទី១ ជាថ្ងៃចូលរោង
គឺជាថ្ងៃដែលគេតម្លើងរោងនៅផ្ទះខាងស្រី ជាថ្ងៃដែលខាងស្រី ត្រូវរៀបចំសែនក្រុងពាលី ដើម្បីសុំសេចក្តីសុខ ក្នុងថ្ងៃមង្គលការ តង្វាយត្រូវរៀបលក្ខណៈជាគូៗ…។ និងមានពិធីសូត្រមន្ត នាពេលរសៀល ដើម្បីចម្រើនព្រះបរិត្ត និងបណ្ដេញ ពួកផ្លូវងងឹតក្នុងពិធីមង្គលផងដែរ…។
ថ្ងៃទី២ ជាថ្ងៃដែលគេប្រារព្ធពិធីមង្គលការ
កិច្ចចាប់ផ្តើមបើកដោយពិធីហែជំនូន ពិធីហែជំនូន គេកំណត់យកម៉ោងដង្ហែ ៧ ព្រឹក ដើម្បីហែគ្រឿងភស្តុភាបណ្ណាការ (ជំនូន) ទៅផ្ទះខាងស្រី ដែលគេកំណត់យក បណ្ដារការ 36 មុខ ដែលបងប្អូនខ្មែរច្រឡំថាផ្លែឈើ 36 មុខរហូតមកដល់បច្ចុប្បន្ន អ្នកចូលរួមហែជំនូន ត្រូវឈរពីរជួរនិងកាន់បណ្ដារការជាគូៗ…។ អត្ថន័យនៃការហែជំនូន គឺចង់ដឹងពីរបៀបរៀបរយខាងប្រុស ហែជំនូនត្រូវមានលក្ខណៈ ហែស្របនិងទល់មុខរោងការ ហាម ការហែបញ្ច្រាសរោងការ និងធ្វើឲបែកបាក់គ្នា ឬ រកសុីតឹងតែង ផ្លែឈើដែលហាម ក្នុងថ្ងៃហែជំនូនគឺមាន តែមួយប៉ុណ្ណោះ គឺផ្លែត្របែក តំណាងឲភាពបែកបាក់..។ នៅមុខក្លោងទ្វារការ គេត្រូវរៀបចំអ្នកកាន់ផ្កា២នាក់មកកាន់ខ្សែរ បិទក្លោងទ្វារ ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធរបស់ខាងស្រី នៅពេលខាងប្រុសមកដល់ អ្នកកំដរដែល២នាក់កាន់ឆ័ត្រ និងម្នាក់ទៀតដែលទំនេរ ត្រូវយកដាវហុចទៅកូនកំលោះ ដើម្បីកាត់ខ្សែចំណងនោះ យើងអាចឧបកិច្ចឲទម្លាក់ខ្សែរចេញបាន ទើបគេឲកូនក្រមុំចេញមក..។
បន្ទាប់មក ពិធីសែនមេបា និងជំនាងផ្ទះ
គេដាក់ចំណីក្នុងកន្ទោង លើកដាក់ទៅក្នុងច្រម ជាកន្លែងសម្រាប់តង្វាយជូនដល់ជំនាងផ្ទះ និងរៀបចំម្ហូបអាហារមួយតុ ឬ មួយថាស ដើម្បីប្រាប់ជាតំណឹងកុំឲមេបា ជីដូនជីតា ប្រកាន់ខឹង..។
ពិធីកាត់សក់ ជាដំបូងអាចារ្យបួងសួងសុំរបស់ទិព្វពីទេវតា ដែលមានប្រុសស្រីមួយគូចេញមករាំច្រៀងជាតំណាង ហើយឧបកិច្ចកាត់សក់ ក្រាសមាស កន្ត្រៃប្រាក់ កញ្ចក់ ផ្ទិលទឹក..។ អត្ថន័យ ឪពុកម្តាយត្រូវកាត់សក់តំណាងឲការកាត់ចិត្ត និងដោះលែងសិទ្ធិឃុំគ្រងលើជីវិតកូន ទាំងខាងប្រុស និងខាងស្រី។
ពិធីរាំបើកវាំងនន អញ្ជើញកូនក្រមុំ ពិធីសំពះផ្ទឹម បន្ទាប់មកពិធីអុចទៀនបង្វិលប្រាំពីរជុំ (ពាក្យខុសបង្វិលពពិល) បន្ទាប់មកពិធី សែនចងដៃ រួចបញ្ចប់ដោយពិធីបាចផ្កាស្លា និង ពិធីតោងស្បៃចូលក្នុងបន្ទប់។
ពិធីរៀបភោជនាហារជូនភ្ញៀវ ៖
គេនិយមរៀបចំពិធីជប់លៀងភ្ញៀវ នាពេលយប់ជាមួយ និងការច្រៀងរាំកំសាន្ត។ ក្រោយបញ្ចប់ពិធីមង្គលការ ទើបគូស្វាមីភរិយាសន្មត ជាថ្ងៃជ័យគមង្គលសម្រាប់ការចាប់ផ្ដើម ដំណើរជីវិតរួមគ្នា៕ Source: Sabay
