សិល្បៈ និង កម្សាន្ត

តារាចម្រៀង អេនជី កំពុងផ្ទុះការកោតសរសើរ ក្រោយដឹងថា នាងផ្ដល់លុយមួយចំនួនធំ ជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ តារាចម្រៀង អេនជី កាលពីពេលថ្មីៗនេះ ទទួលបានការកោតសរសើរ យ៉ាងខ្លាំង ពីសំណាក់ មហាជន ក្រោយពេល ដែលនាងបានបង្ហាញ ចំនួនទឹកប្រាក់រហូតដល់ជាង ១.៦០០ ដុល្លារ បរិច្ចាគដល់មន្ទីរ ពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប ។

ជាការពិតណាស់ ខណៈដែលមហាជន ជាច្រើនបាននាំគ្នាបរិច្ចាគថវិការ ជួយជ្រោមជ្រែងមន្ទីរពេទ្យគន្ធបុប្ផា តារាចម្រៀងស្រីក្នុងផលិតកម្មសាន់ដា គឺអ្នកនាង អេនជី ក៏បានចូលរួមចំណែកជាទឹកប្រាក់សរុប ១.៦៦៦ ដុល្លារ ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញចំនួន ១.១១១ ដុល្លារ និង ៥៥៥ ដុល្លារសម្រាប់មន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប ។

ជុំវិញនឹងទឹកចិត្តដ៏ប្រពៃរបស់ម្ចាស់បទ «កូនកាត់ប្រាំសាសន៍» ខាងលើនេះដែរ ក៏មានមហាជន ជាច្រើនបានស្ញើចសរសើរយ៉ាងខ្លាំង ដោយពោលថា «អេនជី មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តល្អទៀតផង» ។

គួរឱ្យដឹងដែរថា អតីតតារា ចម្រៀង អ្នកនាង អេនជី បានសម្រេច ចូលរោងការ ជាមួយ លោកគង់ សុខអេង ដែលត្រូវបានគេដឹងថា ជា ប្អូនប្រុសបង្កើត ម្ចាស់ហាងលក់សម្លៀក បំពាក់ ឈ្មោះ «រ៉ាយុទ្ធ» និងជាប្អូនប្រុស បង្កើត របស់ប្ដីអតីតតារាចម្រៀង ផាន់ ម៉ូនីកា គឺ លោកគង់ សុខម៉េង ដែលមានតួនាទីជាជំនួយការ ផ្ទាល់សម្ដេចក្រឡាហោម ស ខេង ទៀតផង ។

បច្ចុប្បន្ននេះ អេន ជី ស្ទើតែលះបង់ការងារជាតារាចម្រៀង ទាំងស្រុង ដើម្បីយកពេលវេលារកស៊ីមុខជំនួញផ្ទាល់ខ្លួន ។ ហើយបច្ចុប្បន្ននេះគេក៏ដឹងថានាង កំពុងរស់នៅយ៉ាងមានសុភបង្គលបំផុត ក្រោមជីវភាពដ៏ស្ដុកស្ដម្ភប្រៀប បានដូចសេដ្ឋិនីវ័យក្មេងយ៉ាងដូច្នេះដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top