New Mexico ៖ មន្រ្តីប៉ូលីស នៅសហរដ្ឋអាមេរិក បាននិយាយថា ស្ត្រីម្នាក់បានស្លាប់ និងបុរសម្នាក់បានរងរបួស បន្ទាប់ពីតារាសម្តែង Alec Baldwin បានបាញ់សម្លាប់ដោយកាំភ្លើង ប្រើប្រាស់សម្រាប់ថត ខ្សែភាពយន្ត នៅ New Mexico ។
ប៉ូលីសនៅសហរដ្ឋអាមេរិក បានបន្តថា លោក Baldwin បានយកអាវុធនេះកំឡុង ពេលថតរឿង Rust ខាងលិចសតវត្សរ៍ទី ១៩ ។ ស្ត្រី Halyna Hutchins ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់មុនដល់មន្ទីរពេទ្យ ដោយសាររបួសរបស់នាង ចំណែកបុរសជានាយក Joel Souza បានទទួលការសង្គ្រោះបន្ទាន់ ។
អ្នកនាំពាក្យរបស់ លោក Baldwin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ក្នុងសុ្រកថា ឧបទ្ទវហេតុនេះពាក់ព័ន្ធ នឹងការបាញ់កាំភ្លើង ខុសបច្ចេកទេស ដោយគ្មាន ចន្លោះ ។ លោកស្រី Hutchins អាយុ ៤២ ឆ្នាំកំពុងធ្វើការលើឈុត ជានាយកផ្នែកថតរូប ។ លោក Souza អាយុ ៤៨ ឆ្នាំ ត្រូវបាន រថយន្តសង្គ្រោះ ដឹកចេញពីកន្លែងកើតហេតុ ប៉ុន្តែព័ត៌មាន លម្អិតអំពីរបួស របស់លោកមិនត្រូវបាន បង្ហាញនោះទេ ។
ប៉ូលីសកំពុងធ្វើការ ស៊ើបអង្កេត លើឧបទ្ទវហេតុនេះនៅ Bonanza Creek Ranch ជាទីតាំងថតខ្សែ ភាពយន្តដ៏ពេញ និយមហើយគ្មានការចោទប្រកាន់ ណាមួយត្រូវបានគេប្តឹងឡើយ ៕ដោយ៖លី ភីលីព