សិល្បៈ និង កម្សាន្ត

នាង ភីម ឡើងសម្រស់ ស្អាតប្លែក ខណៈអតីតស្វាមី កំពុងដុនដាប ស្ទើរតែគ្មានលុយបង់ ថ្លៃបន្ទប់ជួលមួយខែ ៦០ដុល្លារ

ភ្នំពេញ៖ ថ្មីៗនេះ ទស្សនិកជនបានបង្ហាញ ការចាប់អារម្មណ៍ជាថ្មី ទៅលើនាយ តាក់ស៊ី ដែលកំពុងធ្លាក់ខ្លួនរស់ នៅក្នុងបន្ទប់ជួលមួយខែ ៦០ ដុល្លារ ហើយពេលខ្លះដាច់ លុយមិនមាន គ្រប់សម្រាប់បង់ថែមទៀតផង ដោយផ្ទុយស្រឡះពីអតីតភរិយា កំពុងរស់នៅយ៉ាងសុខសាន្ត ហើយថែមទាំងមាន សម្រស់ស្រស់ ស្អាតទ្វេរដងផងដែរ ។

ជាការពិតណាស់ បើក្រឡេកទៅមើលអ្នកនាង ភីម អតីតភរិយា របស់នាយ តាក់ស៊ី ឃើញថា ទាំងជីវភាព និងសម្រស់ ហាក់ដូចជាប្លែកខ្លាំង ខុសពីកាលរស់នៅជាមួយនាយតាក់ស៊ី ពោលគឺពេលនេះក្រៅពីអាជីពជាតារាកំប្លែង នាងក៏កាក់កបជាមួយរបរលក់ផលិតសម្រស់តាមអនឡាញ ដូច្នេះសម្រស់ ក៏ដូចជាការតុបតែងខ្លួន ក៏ស្អាតទៅតាមនេះដែរ ។

ទន្ទឹមនឹងជីវិតដ៏ស្រ់សបំព្រងរបស់នាង ភីម នេះផងដែរ មហាជនក៏បានចាប់អារម្មណ៍ឃើញថា ចាប់តាំងពីលែងលះជាមួយ នាយ តាក់ ស៊ី រួចមក ពុំដែលលេចឮព័ត៌មាន ណាមួយថា នាង ភីម រកឃើញអ្នកស្អំបេះដូងថ្មីនៅឡើយទេ ដែលខុសពីនាយ តាក់ ស៊ី ធ្លាប់បានបង្ហាញមុខ ភរិយាថ្មីជាស្ត្រីមេមាយកូន ១ ហើយគេទាំងពីរថែមទាំងបានប្រាប់ថា រៀបការកាលពីពាក់កណ្ដាលឆ្នាំ ២០២០ ទៀតផង ។

យ៉ាងណាក៏ដោយ ទោះជា នាយ តាក់ស៊ី និងនាង ភីម លែងលះ លុបឈ្មោះជាប្ដីប្រពន្ធយ៉ាង ណាក៏ដោយ ក៏គេនៅតែឃើញថា គេទាំងពីរនាក់ នៅតែចុះសម្រុង និងរាប់អានគ្នាដូចបងប្អូន ជាពិសេសនៅតែចាប់ដៃគូលេងកំប្លែង លើឆាកស្ថានីយទូរទស្សន៍ CTN ដូចដើម ។

គួរឱ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ ជីវ៉ា ក៏ដូចជាទំព័រ ហ្វេសប៊ុក សិល្បៈករកម្ពុជា បានទម្លាយពីជីវិតដ៏កម្សត់របស់នាយ តាក់ ស៊ី ដែលកំពុងធ្លាក់ ខ្លួនខ្វះខាត រហូតដល់ពេលខ្លះដាច់លុយបង់ថ្លៃ បន្ទប់ជួល ដែលមានតម្លៃ ៦០ដុល្លារ នៅម្ដុំស្ថានីយទូរទស្សន៍ CTN ។ ការណ៍នេះបានធ្វើឱ្យមហាជន ងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះធ្លាប់ល្បីថានាយ តាក់ស៊ី ឡើងកូដជាថៅកែលក់រថយន្ត និងដីឡូតិ៍ ប៉ុន្តែក្រោយមកនេះនាយ តាក់ស៊ី ផ្ទាល់បាន បកស្រាយថា នាមជាថៅកែលក់រថយន្ត និងឡូតិ៍ គឺលោកគ្រាន់ តែស៊ីឈ្នួល ឈរឈ្មោះឱ្យគេប៉ុណ្ណោះ មិនមានលទ្ធភាព ឯណាបើកអាជីវកម្មដោយខ្លួនឯងទេ ៕

ដោយ៖ ម៉ានី

Most Popular

To Top