សិល្បៈ និង កម្សាន្ត

Zayn Malik សុំអង្វរចំពោះការចោទប្រកាន់ ពីបទយាយី បន្ទាប់ពីមានជម្លោះ ជាមួយម្តាយរបស់ Gigi Hadid

អាមេរិក៖ ឯកសារតុលាការបង្ហាញថា តារាចម្រៀងអង់គ្លេសដ៏ល្បីល្បាញលោក Zayn Malik បានប្តឹងឧទ្ធរណ៍ចំពោះការបៀតបៀនចំនួន ៤ ករណី បន្ទាប់ពីមានជម្លោះជាមួយម្តាយរបស់តារាម៉ូដែលនាង Gigi Hadid បើយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

តារាចម្រៀងអង់គ្លេសវ័យ២៨ ឆ្នាំរូបនេះត្រូវបានគេនិយាយថា បានឈ្លោះជាមួយ Yolanda Hadid កាលពីថ្ងៃទី ២៩ ខែកញ្ញានៅផ្ទះ Pennsylvania ដែលលោកចែករម្លែកជាមួយ Gigi និងកូនស្រីអាយុ១ ឆ្នាំគឺនាង Khai ។ ឯកសាររបស់តុលាការនៅរដ្ឋ Pennsylvania បង្ហាញថា លោកត្រូវបានសារភាពកំហុស ប៉ុន្តែអតីតតារា One Direction ជំនួសវិញយល់ព្រមមិនជំទាស់សម្រាប់ការចោទប្រកាន់នេះ។

កាលពីព្រឹកថ្ងៃសុក្រលោក Malik បានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធថា មិនបានធ្វើអ្វីដល់លោកស្រី Hadid បន្ទាប់ពីមានសេចក្តីរាយការណ៍ថា នាងកំពុងពិចារណាយ៉ាងខ្លាំងក្នុងការដាក់ពាក្យបណ្តឹងទៅប៉ូលិស។ ឯកសាររបស់តុលាការបានអះអាងថា Malik បានស្បថជាមួយលោកស្រី Hadid ហើយបានបញ្ជាឲ្យនាងនៅឲ្យឆ្ងាយពីកូនស្រីរបស់លោកក្នុងអំឡុងពេលជាប់គ្នាកាលពីខែមុន។
បន្ទាប់មកលោកបានចោទប្រកាន់ថា បានរុញ Yolanda បណ្តាលឲ្យមានការឈឺចាប់ផ្លូវចិត្ត និងរាងកាយ៕

ដោយ៖លី ភីលីព

Most Popular

To Top