ហុងកុង៖បច្ចុប្បន្នកំពុងដើរតួ ជាអ្នកហាត់កាត Come Home Love: Lo and Behold កញ្ញា Lisa Tse បានទាក់ទាញបេះដូងអ្នកគាំត្រចាប់តាំងពីឈ្នះបវរកញ្ញាហុងកុងឆ្នាំ២០២០ ដោយសារតែរូបរាងដ៏ស្រស់ស្អាត និងបុគ្គលិកលក្ខណៈដ៏ស្រស់បំព្រង របស់នាង។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រចិន។

ថ្មីៗនេះ នាងធ្វើការចែករម្លែករឿងរ៉ាវ នៃបទពិសោធន៍ស្ម័គ្រចិត្ត របស់នាងនៅប្រទេសសំប៊ី អាហ្វ្រិកនៅលើ Xiaohongshu ហើយនាង Lisa បានបង្ហាញពីរបៀប ដែលវាបានផ្លាស់ប្តូរទស្សនៈជីវិតរបស់នាង។
នៅពេលនាងកំពុងសិក្សា ផ្នែកគិលានុបដ្ឋាយិកា នៅសាកលវិទ្យាល័យ Edinburgh Napier នាង Lisa មានឱកាសទៅធ្វើទស្សនកិច្ច ស្ម័គ្រចិត្ត រវាងប្រទេសអូស្ត្រាលី នូវែលសេឡង់ និងអាហ្វ្រិក Lisa បានសម្រេចចិត្តទៅប្រទេស Zambia រួមជាមួយវេជ្ជបណ្ឌិត២នាក់ និងគិលានុបដ្ឋាយិកាម្នាក់ទៀត។

នាង Lisa បានរំលឹកឡើងវិញថា ប្រព័ន្ធវេជ្ជសាស្រ្តក្នុងតំបន់គឺអន់ណាស់ ដូច្នេះវាពិតជាឈឺចិត្តណាស់សម្រាប់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយថា ខ្ញុំនឹងត្រូវធ្វើការក្នុងស្ថានភាពដ៏អាក្រក់ និងក្រោមកម្ដៅខ្លាំង។ វាពិបាកខ្លាំងណាស់ក្នុងការផ្តោតអារម្មណ៍ និងសម្របខ្លួនទៅនឹងបរិស្ថាន។ ញើសរបស់ខ្ញុំតែងតែលាយជាមួយទឹកអនាម័យដែលខ្ញុំប្រើ ធ្វើឲ្យខ្ញុំមិនស្រួលខ្លួន ចំណែកថ្ងៃដំបូង ខ្ញុំក្អួតខ្លាំងក្នុងបន្ទប់ទឹក៕
ដោយ៖លី ភីលីព
