សិល្បៈ និង កម្សាន្ត

Jeon So Mi បង្ហាញរូពភាព ដ៏ស្រស់ស្អាត របស់នាង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់នាង

កូរ៉េខាងត្បូង ៖ តារាចម្រៀង នាង Jeon So Mi បានអាប់ដេត ប្រព័ន្ធផ្សព្វផ្សាយ សង្គម របស់នាងជាមួយបង្ហាញ រូបភាពដ៏ស្រស់ស្អាត ជាច្រើនសន្លឹក តាមរយៈ Instagram របស់នាង បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។

តារាចម្រៀងរូបនេះបានបង្ហោះរូបថត ជាច្រើននៅលើ Instagram របស់នាង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រួមជាមួយព័ត៌មាន នៃការចេញអាល់ប៊ុមដំបូងរបស់នាង ‘XOXO’ ។ សម្រាប់រូបភាពត្រូវបានចេញផ្សាយ នាង Jeon So Mi បានបញ្ចេញ សម្រស់ដ៏ពិសេស អួតរាងស្លីម និងបង្ហាញនូវរូបភាព ដ៏អស្ចារ្យរបស់នាង ។

ទន្ទឹមនឹងនោះ នាង Jeon So Mi បានចេញអាល់ប៊ុមពេញដំបូង របស់នាង ‘XOXO’ បន្ទាប់ពីបានចេញបទចម្រៀង ឌីជីថលទី ៣ “DUMB DUMB” ដែលទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងជាមួយនឹង បទភ្លេងដ៏ទាក់ទាញ ៕ដោយ៖លី ភីលីព

Most Popular

To Top