សិល្បៈ និង កម្សាន្ត

នាង Jeon So Mi និងអ្នករាំ Lee Jung អួតពីភាពស្មោះត្រង់ របស់ពួកគេស្ថិត ក្នុងកម្រិតមួយទៀត

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Jeon So Mi និងអ្នករាំ Lee Jung បានបង្ហាញពីភាពស្មោះត្រង់ របស់ពួកគេ ហើយអួតអំពីអំណោយ ពិសេសដែលពួកគេ បានផ្តល់ឲ្យឪពុកម្តាយ របស់ពួកគេនៅថ្ងៃទី ១៧ ខែមីនានៃកម្មវិធី ‘TMI Show’ របស់ Mnet ។

នាង Lee Jung បានចែករម្លែកថា នាងបានទិញ រថយន្ត និងសម្លៀកបំពាក់ ម៉ាកប្រណិត មួយសម្រាប់ ឪពុកម្តាយរបស់នាង ដែលបានបញ្ជូននាងទៅសិក្សា នៅបរទេសកាលពីនាងនៅក្មេង ។ នាងបានចែករម្លែកបន្តថា ឡានដែលម៉ាក់ខ្ញុំជិះនោះ គឺជាឡានដែលយើងទិញកាលនៅរៀនបឋម ។ តាំងពីខ្ញុំរកលុយបានប៉ុន្មានថ្ងៃនេះ ខ្ញុំចង់ប្តូរឡានចេញ ។ ម៉ាក់ខ្ញុំគិតមួយរយៈ ប៉ុន្តែបន្ទាប់មកបានយល់ព្រម ។

នៅពេលសួរថា តើឪពុក របស់នាងខកចិត្ត ដែលមិនបានអ្វីនោះ Lee Jung បានឆ្លើយថា ខ្ញុំបានទិញអាវដ៏ស្អាតមួយឲ្យលោក ។ នាង Jeon So Mi ក៏អួតពីភាពកតញ្ញូដ៏ អស្ចារ្យរបស់នាង ។ នាងបានធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល ពេលនាងបង្ហាញថា នាងបានជួយឪពុកម្តាយ នាងបើកហាង ហើយបន្ថែមពីនេះ នាងបានបង្ហើបថា នាងក៏បានទិញផ្ទះឲ្យ ឪពុកម្តាយផងដែរ។ Jeon So Mi បានពន្យល់ថា នេះគឺអាចទៅរួច ព្រោះខ្ញុំបានបង្ហាញ ខ្លួននៅវ័យក្មេង ៕ ដោយ៖លី ភីលីព

Most Popular

To Top