សិល្បៈ និង កម្សាន្ត

Minyoung សមាជិកក្រុម Brave Girls វិលត្រឡប់ មកធ្វើការសកម្មភាពវិញ បន្ទាប់ពីជាសះស្បើយ ពីជំងឺCOVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង ដែលមានទឹកដមពិរោះ និងសម្រស់ស្រស់ស្អាតគ្មានគូប្រៀប នាង Minyoung សមាជិកក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង Brave Girls នឹងវិលត្រឡប់មកបំពេញសកម្មភាពរបស់នាងវិញ បន្ទាប់ពីជាសះស្បើយពីជំងឺ COVID-19ជាផ្លូវការ ។

Brave Entertainment ចេញសេចក្តីថ្លែងការណ៍ផ្លូវការ មួយនៅថ្ងៃទី ១៨ ខែមីនាថា យើងសូមថ្លែង អំណរគុណ ចំពោះអ្នកគ្រប់គ្នា ដែលព្រួយបារម្ភ អំពីសមាជិកក្រុម Brave Girls ហើយសូមជូនពរឲ្យពួកគេឆាប់ ជាសះស្បើយឡើងវិញ បន្ទាប់ពីមានព័ត៌មានថា ពួកគេបានធ្វើតេស្តិ៍ វិជ្ជមានមេរោគ COVID-19 ។ យើងសូម សូមជម្រាបជូនលោកអ្នកថា ការដាក់ឲ្យនៅដាច់ដោយឡែក ត្រូវបានដកចេញនៅថ្ងៃទី ១៧ ខែមីនា ។

ទីភ្នាក់ងារបានបន្តបញ្ជាក់ថា នាង Minyoung ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មាន មេរោគ COVID-19 កាលពីថ្ងៃទី ១១ ខែមីនា ហើយត្រូវបានព្យាបាល នៅផ្ទះដោយ អនុលោម តាមការណែនាំ របស់អាជ្ញាធរ ដាក់ឲ្យនៅដាច់ពីគេ ។ យើងនឹងបន្តគោរព តាមគោលការណ៍ ណែនាំ អំពីការដាក់ឲ្យ នៅដាច់ពីគេដោយស្មោះត្រង់ និងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីសុវត្ថិភាពសិល្បកររបស់យើង ។

ទន្ទឹមនឹងនេះដែរ Brave Girls បានចេញអាល់ប៊ុមខ្នាតតូចទី៦ របស់ពួកគេ ‘THANK YOU’ ដែលរួមមានបទចម្រៀងចំណងជើង “Thank You” កាលពីដើមសប្តាហ៍នេះនៅថ្ងៃទី ១៤ ខែមីនា ៕ដោយ៖លី ភីលីព

Most Popular

To Top