សិល្បៈ និង កម្សាន្ត

ទីបំផុតនាង Jeon So Mi បើកកាដូពីនាង Jennie សមាជិក BLACKPINK

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ទីបំផុត តារាចម្រៀងស្រី ដែលមានសាច់សខ្ចី ដូចសំឡីនាង Jeon So Mi បានបើកកញ្ចប់កាដូ ដែលនាងទទួលបានពី តារាចម្រៀងស្រីដូចគ្នានាង Jennie សមាជិកក្រុម BLACKPINKជាផ្លូវការហើយ ។

កាលថ្ងៃទី២៣ ខែកុម្ភៈ នាង Jeon So Mi បានចែករម្លែកឈុតខ្លីៗ នៃការវេចខ្ចប់អំណោយ ‘Jentle Garden’ របស់នាង Jennie ។ ក្នុងឃ្លីបខ្លី នាង Jeon So Mi បានសរសេរនៅក្នុង Caption ថា ការវេចខ្ចប់ស្អាតពេកទើបបើកបាន ដូច្នេះខ្ញុំទើបតែបង្ហាញវា ហើយទីបំផុតខ្ញុំបើកវាថ្ងៃនេះ ។ នាងបានបន្តសរសេរថា ហេតុអ្វីបានជាខ្ញុំមិនអាចបើកកញ្ចប់របស់ខ្ញុំបានល្អ។

កាលពីដើមខែនេះ Jennie បានចែករម្លែកឈុតខ្លីៗ តាមរយៈរឿង Instagram របស់នាង “How to open your Jentle Garden” និងចែករម្លែកពីរបៀប បើកប្រអប់អំណោយ ។ អំណោយនេះដើម្បីរំលឹកដល់ការបើកដំណើរ ការហ្គេមទូរស័ព្ទថ្មី ‘Jentle Garden’ ដែលជាការសហការរវាង Gentle Monster និង Jennie ៕ដោយ៖លី ភីលីព

Most Popular

To Top