សិល្បៈ និង កម្សាន្ត

តារាសម្តែង Han Hyo Joo ចូលរួមជាមួយ Honor Society បន្ទាប់ពីបរិច្ចាគ១00 លានវ៉ុន

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង នាង Han Hyo Joo បានចូលរួម ជាមួយ Honor Society សមាគមកិត្តិយស គឺជាក្រុម នៃម្ចាស់ជំនួយធំ ដែលបានបរិច្ចាគច្រើន ជាង ១00 លានវ៉ុន បានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២00៧ ដោយសហគមន៍ ផ្លែឈើនៃក្តីស្រឡាញ់ នៃប្រទេសកូរ៉េ ។

យោងតាមគេហទំព័រ Social Welfare Community Chest ថា កាលពីថ្ងៃទី ២៣ កន្លងទៅ Han Hyo Joo បានប្រគល់អំណោយ របស់នាងក្នុងថ្ងៃខួបកំណើត របស់នាងគឺថ្ងៃទី ២២ ខែកុម្ភៈ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ ២00៣ នាង បានបរិច្ចាគជាង ១00 លានវ៉ុន ហើយត្រូវបានគេដាក់ឈ្មោះថា ជាសមាជិក នៃសង្គមកិត្តិយស ប្រចាំតំបន់សេអ៊ូល ។

ការបរិច្ចាកនេះនឹងត្រូវប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ដល់អ្នកដែលត្រូវការការ ផ្គត់ផ្គង់តម្រូវការមូលដ្ឋាន ឯករាជ្យភាពនៃការអប់រំ អាហារបំប៉ន និងកាត់បន្ថយគម្លាត បច្ចេកវិទ្យាព័ត៌មាន។ នាង Han Hyo Joo បានបន្តបរិច្ចាគ និងបើកមូលនិធិ Hyo Joo នៅមូលនិធិ ដ៏ស្រស់ស្អាត ។ នាងបានចូលរួមចំណែក ក្នុងការចំណាយលើការ រស់នៅសម្រាប់មនុស្សចាស់ និងជួយដល់បទពិសោធន៍ វប្បធម៌របស់កុមារ និងយុវជនក្រីក្រ ។
នាងក៏បានបរិច្ចាគថវិកា ចំនួន ២0 លានវ៉ុន ដើម្បីសង្គ្រោះ ការខូចខាតពីភ្លើងឆេះព្រៃ Gangwon និងបរិច្ចាគ ១00 លានវ៉ុនដល់សមាគម សង្គ្រោះគ្រោះមហន្តរាយជាតិ នៃស្ពានសង្ឃឹម ៕ដោយ៖លី ភីលីព

Most Popular

To Top