សិល្បៈ និង កម្សាន្ត

នាងSon Dam Bi បង្ហាញពីការថត រូបអាពាហ៍ពិពាហ៍ដ៏រ៉ូមែនទិក ជាមួយគូដណ្តឹង របស់នាង

កូរ៉េ ៖ បើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និង សម្ដែងនាង Son Dam Bi វ័យ៣៨ឆ្នាំ បង្ហាញរូបថត អាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត របស់នាងជាមួយជាមួយគូដណ្តឹង របស់នាង អតីតកីឡាករជិះស្គីល្បឿន អូឡាំពិក Lee Kyu Hyuk ។

តារាចម្រៀង និងតារាសម្ដែងរូបនេះគ្រោង នឹងភ្ជាប់ពាក្យជាមួយគូដណ្តឹង អតីតកីឡាករជិះស្គីល្បឿន អូឡាំពិក Lee Kyu Hyuk អាយុ ៤៣ ឆ្នាំនៅថ្ងៃទី ១៣ ខែឧសភាខាងមុខនេះ ។ ជាមួយនឹងថ្ងៃដ៏ធំរបស់នាង នឹងមកដល់ក្នុងពេលឆាប់ៗ នាង Son Dam Bi បានចាប់ដៃគូជាមួយនឹង ‘Elle Bride’។
ឈុតអាពាហ៍ ពិពាហ៍ពិសេស ដែល នាង និង Lee Kyu Hyuk បង្ហាញគ្រឿងអលង្ការអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យដោយ ‘BVLGARI’ ។ទស្សនាកម្រង រូបភាពស្នេហា របស់គូស្នេហ៍ខាងក្រោម ៕ដោយ៖លី ភីលីព

Most Popular

To Top