សិល្បៈ និង កម្សាន្ត

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណ លោកស្រី Angelina Jolie ចំពោះការចូលរួម ក្នុងការការពារនិង អភិរក្សធនធានធម្មជាតិ នៅកម្ពុជា

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ លោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ យោងតាមហ្វេសប៊ុក Ministry of Environment

ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងជំនួបគួរសមមួយរវាង លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោក សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើម ដោយលោកស្រី Angelina Jolie៕

Most Popular

To Top