មានការចាប់អារម្មណ៍ជាខ្លាំង បាត់មុខពីសិល្បៈមួយរយៈ តារាសម្តែង ដើមទ្រូងធំ ទ្រលុកទ្រលន់ សាន សុម៉ាលី បានទម្លាយថា ទើបសម្រាលកូន បានប្រមាណជា ពីរខែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាតារាសម្តែងរូបនេះ មិនទាន់មានភាពក្លាហាន ក្នុងការទម្លាយមុខមាត់ស្វាមី របស់ខ្លួនជាចំហដូច មិត្តភក្តិដទៃនោះទេ ។

សាន សុម៉ាលី ធ្លាប់ជាតារា សម្តែងស្រី ដែលមានសម្រស់ស្អាត និងមានឈ្មោះបោះសំឡេង ដែលនាងចាប់ផ្តើមល្បីល្បាញ នឹងមានការគាំទ្រ ខ្លាំងក្រោយ ពីនាង បានសម្តែងជានាងកាកី ប៉ុន្តែក្រោយពីតារាវ័យក្មេង រីកដុះដាល សាន សុម៉ាលី ក៏មិនសូវមានមុខ នៅក្នុង សិល្បៈឡើយ ស្របពេលសម្រស់ របស់នាងថមថយ នឹងបណ្តោយឱ្យមានរូបរាងធាត់ ទ្រលុកទ្រលន់ខ្លាំង ។

ជាមួយគ្នានេះដែរ ស្រាប់តែមួយរយៈក្រោយនេះ ទស្សនិកជនចាប់ផ្ដើមឃើញ សាន សុម៉ាលី ដូចជាកំពុងវិលរកអាជីពសិល្ប ៈជាថ្មី ដោយឃើញនាង ថតកម្មវិធីមួយចំនួន របស់ស្ថានីយទូរទស្សន៍ រួមនឹងការថតរឿងថ្មីមួយ ដែលជារឿងបែបបុរាណ តែនាងមិនទាន់ប្រាប់ ពីចំណងជើងនៅឡើយទេ ហើយនេះជាការថតរឿងដំបូង របស់នាង ក្រោយដកខ្លួនពីអាជីពនេះជាង ១០ ឆ្នាំមកហើយ ។

សម្រាប់ព័ត៌មានទាក់ទងនឹង ការសម្រាលកូននេះផងដែរ សាន សុម៉ាលី បានបង្ហាញក្រោយពីនាង បានហក់ចូលសិល្បៈមួយរយៈ តែនាងនៅតែរក្សាភាពស្ងប់ស្ងាត់ មិនបានបង្ហាញមុខស្វាមី របស់នាងឡើយ ហើយក៏គ្មានប្រភពណា មួយអាចដឹងថា តើបុរសរូបណាមានសំណាង បានតារាស្រីសិចស៊ី ខាងលើជាគូនែបនិត?

ដោយ៖ ម៉ានី

