សិល្បៈ និង កម្សាន្ត

ទម្លាយមូលហេតុ តារាសម្តែង សាន សុម៉ាលី សម្រេចយកបុ្រស ក្មេងជាដៃគូ

ភ្នំពេញ ៖ ជឿជាក់ថា អ្នកគាំទ្រប្រាកដស្គាល់តារាសម្តែង សាន សុម៉ាលី ព្រោះនាងធ្លាប់ជា តួឯកដ៏ល្បីនៅក្នុងរឿង«កាកី»កាលពីជាង ១០ឆ្នាំមុន ។ នាងក៏ជាតារាស្រីដែល មានឈ្មោះបោះសំឡេងហើយ រូបសម្រស់នឹងការតុបតែងខ្លួនទៀតក៏សិចស៊ីនឹង ទាក់ទាញមិនធម្មតា។

ជារឿយៗតារាស្រីរូបនេះ តែងលេចឮរឿងរ៉ាវស្នេហាជាបន្ត បន្ទាប់ដោយមាន ការលើកឡើងថា សាន សុម៉ាលី ស្រឡាញ់និងចូលចិត្តតែ ប្រុសក្មេងៗប៉ុណ្ណាះ ។ អ្វីដែលចាប់អារម្មណ៍ស្របពេលបាត់មុខ ពីអាជីពសិល្បៈ ជាច្រើនឆ្នាំស្រាប់តែ សាន សុម៉ាលី បានបង្ហាញមុខកូនស្រីដ៏គួរឱ្យស្រឡាញ់ ម្នាក់ដោយបញ្ជាក់ថា ជាកូនស្រី នាងដែលធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រ មួយចំនួន មានការស្រឡាំងកាំង ព្រោះកន្លងមកគេមិន ដែលឃើញតារាសម្តែងរូបនេះ រៀបការម្តងណាឡើយ ។

យ៉ាងណា ថ្មីៗនេះតាមរយៈការសម្ភាសមួយ សាន សុម៉ាលី បានទទួល ស្គាល់ថានាងពិតជាមាន គូស្នេហ៍នឹងបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ដែលបុរសនោះ មានវ័យក្មេងជាខ្លួនថែមទៀត ។ សាន សុម៉ាលី បានលើកឡើងចំៗថាមូលហេតុនាងស្រឡាញ់នឹង ជ្រើសរើសបុរស អាយុតិចជាខ្លួនជាមិត្ត១០០ឆ្នាំ ដោយសារតែប្រុសក្មេងឆាប់ យល់ចិត្តហើយចរិកក៏ដូចគ្នាទៅណា មកណាស៊ីសង្វាក់គ្នា ។ ម្យ៉ាងនាងក៏ចូលចិត្ត ប្រុសក្មេងជាងប្រុសចាស់ផងដែរ ។

សាន សុម៉ាលី បានឱ្យដឹងទៀតថា ទោះជាមានកូនជាចំណងដៃក៏ពិតមែន តែនាងមិនទាន់មានបំណងរៀបការនោះទេ ចង់យកពេលវេលារកប្រាក់សិន៕

ដោយ៖ ម៉ានី

Most Popular

To Top